ប៉ះក្លឹបធំៗទាំង ៦ នៅក្នុងលីគ Man Utd មិនទាន់ចាញ់ឡើយ ក្នុងរដូវកាល ២០១៩/២០
- 2019-12-09 12:39:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ះក្លឹបធំៗទាំង ៦ នៅក្នុងលីគ Man Utd មិនទាន់ចាញ់ឡើយ ក្នុងរដូវកាល ២០១៩/២០
ចន្លោះមិនឃើញ
ក្លឹប Manchester United គិតត្រឹមសប្ដាហ៍ទី ១៦ នៃរដូវកាល ២០១៩/២០នេះ នៅមិនទាន់ចាញ់ក្លឹបធំៗទាំង ៦ ណាសោះឡើយ។
ប្រកួតបើកឆាក Premier Leauge ក្លឹបបិសាចក្រហមនេះ បានយកឈ្នះក្លឹប Chelsea ក្នុងលទ្ធផល ៤-០ នៅក្នុងទឹកដី Old Trafford។ លុះប៉ះ Arsenal នៅខែកញ្ញា Manchester United បានស្មើនឹង Arsenal ក្នុងលទ្ធផល ១-១។
នៅក្នុងខែតុលា បិសាចក្រហមក៏បានបន្តស្មើក្លឹបឡើងជើង Liverpool នៅក្នុងដីរបស់ខ្លួន ក្រោមលទ្ធផល ១-១។ ពេលមកដល់ខែធ្នូ United យកឈ្នះ Tottenham Hotspur ក្នុងលទ្ធផល ២-១ ហើយយកឈ្នះ Manchester City ដល់កីឡដ្ឋាន Etihad ក្នុងលទ្ធផលដូចគ្នា។
ក្រៅពីក្របខ័ណ្ឌ Premier League នៅរដូវកាលនេះដែរ Manchester United ក៏យកឈ្នះ Chelsea ក្នុងពានខារ៉ាបាវ ក្នុងលទ្ធផល ២-១ កាលពីខែតុលា កន្លងទៅ៕