ទីបំផុត​លុយ​ ៤០០០​ដុល្លារ​ ធ្លាក់​ទៅ​លើ​ កូយ​ ឡាយ​ កម្មវិធី​ពាន​រង្វាន់​ TV5

  • 2019-12-09 07:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រដាល់​ដណ្ដើម​ពាន​រង្វាន់​ TV5​ ទម្ងន់​៦០​គីឡូក្រាម​ បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៧​ ខែ​ធ្នូ​ ២០១៩​ ដោយ​ម្ចាស់​ពាន​រង្វាន់​លេខ១​បាន​លើ​កីឡាករ​មក​ឆត្រយោង​ ៩១១​ កូយ​ ឡាយ​ ទទួល​បាន​ប្រាក់​រង្វាន់​ ៤០០០​ដុល្លារ។​

កូយ ឡាយ​(ក្រហម)

វគ្គ​ផ្ដាច់ព្រ័ត្រ​បែប​នេះ​ កូយ​ ឡាយ​ មិន​បាន​ស្ទាបស្ទង់​អ្វី​នោះ​ទេ​ ពោល​ចូល​ទឹក​ទី១​ភ្លាម​បើក​ការ​សម្រុក​ជា​ខ្លាំង​ទៅ​លើ​កីឡាករ​ ព្រឿង​ សុជាតិ។​ ចំណែក​ សុជាតិ​ ព្យាយាម​ថយ​ៗ​ និង​វ៉ៃ​តបត​ខ្លះៗ​ទៅ​វិញ​ កុំ​ឲ្យ​ដៃគូ​បាន​ចិត្ត​ពេក។​ ក្នុង​ទឹក​ទី១​ដដែល​នេះ​សិស្ស​គុន​មក​ពី​ឆត្រយោង​ ៩១១​ ព្យាយាម​ឆក​កែង​ជា​ច្រើន​ដង​ប៉ុន្តែ​មិន​សូវ​បាន​សម្រេច​នោះ​ឡើយ។​

កីឡាករទាំង៤នាក់ជាប់ចំណាត់ថ្នាក់

ចូល​ដល់​ទឹក​ទី២​ កូយ​ ឡាយ​ នៅ​តែ​សម្រុក​ទៅ​លើ​ដៃគូ​ដដែល​ អ្នក​ទាំង​ពីរខាង​លើ​នេះ​បញ្ចេញ​កណ្ដាប់ដៃ​ប្ដូរ​គ្នា​ច្រើន​ ប៉ុន្តែ​ចូល​ដល់​ពាក់កណ្ដាល​ទឹក​កូន​សិស្ស​លោក​ ធន់​ សុភា​ ហាក់​អស់​ស៊ុហ្វ​បន្តិច។​ ការ​ប្រកួត​ឈាន​ដល់​ទឹក​៣​ ព្រឿង​ សុជាតិ​ ដូច​ដឹង​ថា​ខ្លួន​ចាញ់​ពិន្ទុ​ដៃគូ​ ក៏​ព្យាយាម​ចូល​វ៉ៃ​យក​ពិន្ទុ​មក​វិញ​ ប៉ុន្តែ​យ៉ាង​ណាចូល​ក៏​សូវ​ចុះ​ជា​មួយ​ កូយ​ ឡាយ​ ដែរ​ចប់​ការប្រកួត​រវាង​អ្នក​ទាំង​ពីរ​ចាញ់​ឈ្នះ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​

កីឡាករ កូយ ឡាយ ឈ្នះលេខ១

ម្ចាស់​ពាន​រង្វាន់​ TV5​ ទម្ងន់​៦០​គីឡូក្រាម​ រដូវ​កាល​ទី៦​ លេខ១​ កូយ​ ឡាយ​ ទទួល​បាន​ទឹក​ប្រាក់​ ៤០០០​ដុល្លារ​ លេខ២​ ព្រឿង​ សុជាតិ​ ទទួល​បាន​ប្រាក់​ ២០០០​ដុល្លារ​ លេខ៣​ សូត្រ​ ខេវិន​ ទទួល​បាន​ប្រាក់​ ៧៥០​ដុល្លារ​ និង​លេខ៤​ កីឡការ​ ទូច​ ដេវីត​ ទទួល​បាន​ ៥០០​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី