មេ Tesla បញ្ជាក់ថ្ងៃចេញលក់ម៉ូតូអគ្គិសនីកង់បួន Cyberquad ATV ហើយ

  • 2019-12-11 02:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា ម៉ូតូអគ្គិសនីកង់បួនដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង Cyberquad ATV អាចចេញលក់តំណាលគ្នាជាមួយរថយន្តភីកអាប់អគ្គិសនី Cybertruck ដែរ។

គួរឲ្យដឹងថា លោក Elon បានបង្ហាញម៉ូតូ Cyberquad ATV និងរថយន្ត Cybertruck កាលពីខែមុន ហើយមិនយូរប៉ុន្មានក៏បានបង្ហោះសារ លើបណ្តាញសង្គម Twitter ថា ម៉ូតូ Cyberquad ATV នឹងលក់ជា Option របស់រថយន្ត Cybertruck ដែលមានន័យថា ទាល់តែទិញរថយន្ត Cybertruck ទើបមានសិទ្ធិទិញម៉ូតូ Cyberquad ATV។

ទោះជាយ៉ាងណា ថ្មីៗនេះលោក Elon បានបញ្ជាក់ឡើងវិញថា ម៉ូតូអគ្គិសនីដ៏ទាក់ទាញខាងលើនឹងចេញលក់តំណាងគ្នាជាមួយ រថយន្ត Cybertruck ដែរ ប៉ុន្តែមិនបានបញ្ជាក់ថាដាក់លក់ជា Option ឬ លក់ដាច់ដោយឡែកពីគ្នាឡើយ។

យ៉ាងណាមិញ ព័ត៌មានលម្អិតទាក់ទងនឹងម៉ូតូ Cyberquad ATV ដូចជាដំណើរការ កម្លាំង និងតម្លៃ Tesla មិនទាន់បានបង្ហាញនៅឡើយទេ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង