កែវ សុខផេង ​ស្រក់​ទឹកភ្នែក​លើ​ទីលាន​ប្រកួត​ ខណៈ​កម្ពុជា​ស្មើ​នឹង​មីយ៉ាន់ម៉ា

  • 2019-12-12 07:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត ​កម្ពុជាបានបំបែកឯកត្តកម្មប្រវត្តិសាស្ត្រ​ ស្មើ​​ហ្វីលីពីន ​១-១​ ឈ្នះ​ទីម័រ​ខាង​កើត ​៥-០​ ​និង​ឈ្នះ​ប្រទេស​ម៉ាឡេស៊ី ​៣-១​ ហើយ​អាច​ ឈាន​ជើងចូល​រួម​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​កីឡាស៊ីហេ្គមលើកទី30​ នៅ​ប្រទេសភីលីពីន​។

តែ​គួរ​ឱ្យ​ស្ដាយ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​កម្ពុជា​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​វៀតណាម។ បន្ទាប់​ពីបាន​បាត់បង់​ឱកាស​ ចូលរួម​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​ កម្ពុជា​នៅតែ​មាន​ឱកាស​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​ ជាមួយ​នឹងប្រទេស មីយ៉ាន់ម៉ា​ផង​ដែរ​។ ​សម្រាប់​ការ​ប្រកួត​ពេញ​ម៉ោង​ កីឡាករ កែវ សុខផេង​ បានទាត់បាល់ Free Kick​ ពី​ចម្ងាយ​ចូលយ៉ាង​ល្អដូចកីឡាករ​បរទេសល្បីៗ​នៅលើ​ពិភពលោក ធ្វើឲ្យ​កម្ពុជាទទួលបាន លទ្ធផល​២-២។ ឈាន​ចូល​វគ្គ​ប៉េណាល់ទី កីឡាកររូបនេះ បាន​​ស្រក់ទឹកភ្នែក លើ​ទីលានប្រកួត​ ព្រោះ​សោកស្តាយ​យ៉ាង​ខ្លាំងណាស់​ ដោយសារ ធ្វើមិនបានល្អ​នៅ​វគ្គ​ប៉េណាល់ទី​នេះ។

សុខផេង បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នេះ​ថា​៖ "កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ"។​​គ្រប់​គ្នា​ពិត​ជា​សោក​ស្តាយ​ចំពោះ​លទ្ធផល​មួយ​នេះ ​ប៉ុន្តែ​ក៏​មិន​ភ្លេច​ពី​កិច្ច​ខិត​ខំប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​របស់ ​ក្រុម​ជ្រើសជាតិ​កម្ពុជា​ទាំងមូល។ ជាពិសេស​ កីឡាករ​ កែវ សុខផេង ​ បាន​កសាង​គុណ​សម្បត្តិ​យ៉ាង​ធំ​ រួម​ចំណែក ​រក​គ្រាប់​បាល់​ជូន​កម្ពុជា។

អាស្រ័យហេតុនេះ​ អ្នកគាំទ្រ​រាប់លាន​នាក់​នៅ​ប្រទេសកម្ពុជា​ រួមទាំង​ថ្នាក់​ដឹកនាំប្រទេស ក្រុមកីឡាករ កីឡាការិនី, តារាហ្វេសប៊ុក, បុគ្គលឆ្នើម, អ្នកសិល្បៈ, តារាល្បីៗ, ហ្វេនៗ ​ និង​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO​ បានផ្ញើសារ ​លើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត និងបន្តការគាំទ្រដល់​ កីឡាកររូបនេះ លើ Status ​បណ្តាញសង្គមព្រោងព្រាត ​ដូចខាងក្រោម៖

“បើគ្មានបាល់ Free Kick របស់ ផេង ក៏គ្មានបានស៊ុតបាល់១១ម៉ែត្រដែរ! ​គ្រប់គ្នាដឹងហើយថា​ ទាត់បាល់​១១ម៉ែត្រ​សម្ពាធប៉ុណ្ណា​ គ្រប់គ្នាធ្វើបានល្អហើយ” ​សាររបស់​គ្រូបង្វឹក​របស់ កីឡាករ កែវ​ សុខផេង។ ​ អ្នកគាំទ្រ កីឡាករ កែវ សុខផេង​សម្តែងការលើកទឹកចិត្ត បង្ហោះថា “​អូនប្រឹងអស់ពីសម្ថភាពហើយ នៅ​មាន​ឱកាស​ក្រោយ​ទៀត ស៊ូ ស៊ូ ស៊ូ! សុខផេង ​ចាញ់ការប្រកួតមែន ​តែអូនឈ្នះចិត្ត​មហាជន​រាប់​លាន​នាក់ អាណិត​ ស្រឡាញ់ ​និង គាំទ្រ​អូន”។

“អូនកុំ​បន្ទោសខ្លួនឯងអី@Keo SokphengKeo Sokpheng - ​កែវ សុខផេង ធ្វើបានល្អបំផុតហើយ ​ ចាញ់​ការប្រកួតនេះតែឈ្នះបេះដូងប្រជាជនខ្មែរ” ​សារផ្តល់កម្លាំងចិត្ត របស់ ពេជ្រ សោភា​ តារាច​ម្រៀងជួរមុខ និង​ ជាអ្នកតំណាងផ្សព្វផ្សាយឲ្យក្រុមហ៊ុនទូរស័ព្ទដៃ OPPO។

ឥឡូវ​ ចូរក្រឡេកមកមើល ​សារលើកទឹកចិត្តរបស់ ក្រុមហ៊ុន OPPO​ ដែល​ជាដៃ​គូសហការយូរអង្វែងរបស់ ​កីឡាករ កែវសុខផេងវិញម្តង “មិនអស់ចិត្ត ផុសម្តងទៀត Re-Post​ ទឹកចិត្តគាំទ្រ​ មិនរាថយ មិនផ្លាស់ប្តូរ រួមគ្នាតែមួយ​ យើងនឹង​រួមដំណើរ​ទៅមុខជា​មួយគ្នា​ដើម្បី​ជ័យជម្នះ ទាំងអស់គ្នាដើម្បីកម្ពុជា! ក្រុមហ៊ុន OPPO នឹងផ្តល់រង្វាន់ទូរស័ព្ទ OPPO Reno2 F ចំនួន 1 គ្រឿង ទោះបីជាមិនអាចរកគ្រាប់បាល់បានក៏ដោយ តែការប្រកួតនេះ កម្ពុជារកបាន 2 គ្រាប់ ក្នុងនោះ 1​ គ្រាប់ស៊ុតដោយកីឡាករ កែវ សុខផេង ក្រុមហ៊ុន​នឹងផ្តល់រង្វាន់ទ្វេដង​នៃគ្រាប់បាល់​របស់គាត់។ សរុបមក ​ក្រុមហ៊ុន OPPO នឹងផ្តល់ 3 រង្វាន់ ​ជូនដល់អ្នកដែលបាន Comment​ តាមហេ្វសប៊ុកផ្លូវកា​រ OPPO គាំទ្រ ផ្តល់កម្លាំងចិត្ត ​និងលើកទឹកចិត្តដល់កីឡាករ​ កែវ សុខផេង ទៀ​តផង”។ ​ ចាញ់​ឈ្នះ​ជារឿងធម្មតា​សម្រាប់​ការ​ប្រកួត!​ យើង​អ្នកទាំងគ្នា​ នឹងនូវ​តែស្រឡាញ់គាំទ្រ រហូត ជូនពរ​ឲ្យកម្ពុជា ជោគជ័យលើវិស័យកីឡាបាល់ទាត់នាថ្ងៃអនាគតខាងមុខឆាប់ៗនេះ!

អត្ថបទ៖ ប្រុស យុទ្ធ