​បណ្ដាញ​ទំនាក់​ទំនង៣ ​​ដែល​ Facebook ​បាន​ចំណាយ​រាប់​លាន​ដុល្លារ​ទិញ​យក​

  • 2019-12-12 10:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​បណ្ដាញ​ Facebook បាន​លេច​រូបរាង​​​​រហូត​មក​ទល់​បច្ចុប្បន្ន​ ក្រុមហ៊ុន​នេះ​បាន​ទិញ​យក​ក្រុមហ៊ុន​ដទៃ​ជា​ច្រើន​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន។ ​ក្នុង​ចំណោម​​នោះ​ក៏​​មាន​ក្រុមហ៊ុន​បណ្ដាញទំនាក់ទំនង​​ចំនួន​បី​ដែល​ Facebook បាន​ចំណាយ​លុយ​ពី​​ខ្ទង់​លាន​​ ដល់​ខ្ទង់​​ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​យក។

 

@WhatsApp

Whatsapp-for-PC

  សេវាកម្ម​​សម្រាប់​ទំនាក់​ទំនង​គ្នា​មួយ​នេះ​បាន​បើក​ដំណើរ​ការ​នៅ​ខែ​មករា​ឆ្នាំ​២០១០​ ក្រោយ​ពី​សង្កេត​ឃើញ​ឥទ្ធិពល​របស់​សេវាកម្ម​មួយ​នេះ​ ក្រុមហ៊ុន​ Facebook ក៏​បាន​ទិញ​យក​ក្នុង​ទំហំ​ទឹក​ប្រាក់​១៩,៣​ពាន់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​២០១៤​ ខែ​កុម្ភៈ។   ​​ ​ @Instagram

 

instagram-logo

 

​Instagram ជា​សេវាកម្ម​សម្រាប់​ចែក​រំលែក​រូបភាព​ ឬ​វីដេអូ​លើ​អ៊ីនធឺណិត​តាម​រយៈ​ទូរសព្ទ​ ហើយ​វា​ក៏​ជា​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ផង​ដែរ។ កាល​ពី​ខែ​មេសា​ឆ្នាំ​២០១២​ ក្រុមហ៊ុន​ Facebook បាន​ទិញ​យក​ Instagram ក្នុង​តម្លៃ​១​ពាន់​លាន​ដុល្លារ។

 

@FriendFeed

 

friendfeed-logo

 

ជា​សេវាកម្ម​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​​របស់​សហរដ្ឋអាមេរិក​ដែល​​​ចាប់​​ដំណើរ​ការ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០០៧​ ហើយ​ត្រូវ​បាន​ទិញ​យក​ដោយ​ Facebook នៅ​ខែ​សីហា​ឆ្នាំ​២០០៩​ ក្នុង​ទំហំ​ទឹក​ប្រាក់​ ៤៧,៥​លាន​ដុល្លារ៕

  ​​​​​​​ប្រភព៖ ABCNews​​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម