ក្រុម​អង់គ្លេស​៣ ឡើង​​វគ្គ​បន្ត​ទាំង​៣​នៅ​ពាន​ Europa League

  • 2019-12-13 02:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អង់គ្លេស​៣​ដែល​បាន​​ប្រកួត​ជម្រុះ​ក្នុង​ពូល​រៀង​ៗ​ខ្លួន​រួម​មាន​ Manchester United, Arsenal, Wolverhampton សុទ្ធ​តែ​មាន​កៅអី​ទាំង​អស់​ទៅ​លេង​វគ្គ​៣២​ក្រុម​ចុងក្រោយ​ UEFA Europa League។​

Arsenal ឈរ​លេខ​១​ក្នុង​ពូល​ F មាន​១១​ពិន្ទុ​ក្រោយ​៦​ប្រកួត​, Wolves ឈរ​លេខ​២​ក្នុង​ពូល​ K មាន​១៣​ពិន្ទុ​ក្រោយ​៦​ប្រកួត​ ដោយ​ឡែក​ United វិញ​​មាន​១៣​ពិន្ទុ​ដែរ​ ហើយ​ឈរ​លេខ​១​ក្នុង​ពូល​ L។ ការ​ចាប់​ឆ្នោត​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ ទី​១៦ ខែ​ធ្នូ​ នៅ​ទីស្នាក់ការ​កណ្ដាល​ UEFA ស្ថិត​ក្នុង​ទីក្រុង​ Nyon ប្រទេស​ស្វីស។​

នៅ​វគ្គ​៣២​ក្រុម​នេះ​ដែរ​ ក្នុង​មក​ពី​ប្រទេស​អង់គ្លេស​តែ​មួយ​ នឹង​មិន​ប៉ះ​គ្នា​នោះ​ទេ​ ដូច​ជា​ Manchester United មិន​ប៉ះ​ Arsenal ឬ​ Wolves មិន​ប៉ះ​ United ជា​ដើម៕

ប្រភព៖ UEFA   អត្ថបទ៖ សៀនហួរ