តម្លៃខ្លួនរបស់ Ronaldo ធ្លាក់យ៉ាងគំហុកនៅចុងឆ្នាំ២០១៩នេះ
- 2019-12-13 12:59:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃខ្លួនរបស់ Ronaldo ធ្លាក់យ៉ាងគំហុកនៅចុងឆ្នាំ២០១៩នេះ
ចន្លោះមិនឃើញ
តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បានធ្លាក់ត្រឹម ៨៣លានដុល្លារនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នេះបើតាមការកំណត់តម្លៃចុងក្រោយបង្អស់របស់គេហទំព័រដែលមានមូលដ្ឋាននៅអាល្លឺម៉ង់ Transfermarkt។
តម្លៃខ្លួនចុងក្រោយនេះ ធ្លាក់ចុះពីតម្លៃចាស់ ដែលកំណត់កាលពីខែមិថុនា ឆ្នាំ២០១៩ ជិត ២០លានដុល្លារ ដោយកាលនោះ Ronaldo មានតម្លៃក្នុងទីផ្សារប្រមាណ ១០០លានដុល្លារ។
តម្លៃខ្លួនជាង ៨៣លានដុល្លារ ធ្វើឲ្យ Ronaldo ជាប់លេខ ២ នៅ Juventus ខាងតម្លៃខ្លួនកីឡាករថ្លៃជាងគេ ដោយលេខ ១ បានទៅលើ ខ្សែប្រយុទ្ធជំនួយអាហ្សង់ទីន Paulo Dybala ដែលមានតម្លៃជាង ៩៥លានដុល្លារ។
ចំណែកឯនៅព័រទុយហ្គាល់វិញ Ronaldo ជាប់លេខ ៣ ដោយ ខ្សែប្រយុទ្ធវ័យក្មេង Joao Felix និងខ្សែស្លាប Manchester City កីឡាករ Bernardo Silva ជាកីឡាករថ្លៃជាងគេក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលមានតម្លៃជាង ១១២លានដុល្លារ៕