មកដឹងតម្លៃម៉ូតូ GPX POPz 125cc ស៊េរីថ្មីឆ្នាំ ២០២០ ទើបចេញលក់ក្តៅៗ!

  • 2019-12-15 05:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេល​ថ្មីៗ​នេះនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនម៉ូតូ GPX កម្ពុជា បានរៀបចំពិធី​សម្ពោធម៉ូឌែល​ម៉ូតូថ្មី GPX POPz 125cc ស៊េរីឆ្នាំ២០២០ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដែលមានភ្ងៀវកិត្តិយសចូលរួមក្នុងកម្មវិធីនេះរហូតជិតដល់ ១ពាន់នាក់។

GPX POPz 125cc ជាម៉ូឌែលម៉ូតូប្រភេទគ្រួសារដំបូងបំផុតរបស់ក្រុមហ៊ុនម៉ូតូ GPX ហើយនេះជាជំហានដ៏ធំបំផុតមួយរបស់ GPX ក្នុងការជ្រៀតចូលក្នុងទីផ្សារម៉ូតូប្រើប្រាស់សម្រាប់គ្រួសារ ដោយសារតែតាំងពីដើមមកទីផ្សារសំខាន់របស់ក្រុមហ៊ុនម៉ូតូយើងផ្ដោតតែលើម៉ូតូប្រភេទស្ពត។ ដូច្នេះការមកដល់នៅម៉ូឌែលថ្មី POPz 125cc នេះ ផ្ដោតទៅលើយុវវ័យជំនាន់ថ្មី ដែលចាប់អារម្មណ៍ទៅលើពណ៌ចម្រុះបែបស៊ីវិល័យ ទាន់សម័យ ឆើតឆាយ។

ម៉ូឌែល POPz 125cc មាន​ ៥ ពណ៌គឺ ពណ៌ក្រហម ពណ៌ស ជាស្តាយបែប Luxury Style និង ពណ៌ទឹកក្រូច ពណ៌ផ្កាឈូក ពណ៌ផ្ទៃមេឃ ជាស្តាយបែប Fashion Style ហើយលក់ចេញក្នុងតម្លៃ ១ ៥៨០ដុល្លារ។

បច្ចុប្បន្ននេះម៉ាកម៉ូតូ GPX ជាប់លំដាប់ថ្នាក់លេខ១ ជាផលិតផលថៃក្នុងស្រុកដែលមាន​តំណាង​ចែកចាយច្រើនជាង ៣០០សាខាក្នុងប្រទេសថៃ និង ៧ ប្រទេសជាដៃគូសហការ​​មានដូចជា ប្រទេសកម្ពុជាយើង, ប្រទេសវៀតណាម, ប្រទេសនេប៉ាល់, ប្រទេសបង់ក្លាដែស, ប្រទេសម៉ាឡេស៊ី, ប្រទេសហុងកុង និង ប្រទេសជប៉ុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យគួរឲ្យកត់សំគាល់។

គ្រប់​ម៉ូ​ឌែ​លម៉ូតូរបស់ GPX គឺ​រចនា​រូបរាង​​ដ៏​ប្រណីត ឡូយ​ឥតខ្ចោះ ស​ក្កិ​សម​បំផុត ដែល​ប្រាកដជា​នាំ​លោកអ្នក​មកជា​មួយ​អារ​ម្ម​ណ៍​ថ្មី​ប្លែក ប្រសិនបើ​អ្នក​កំពុងតែ​ចង់​ផ្លាស់​ប្តូរ​របត់​ជីវិត​ថ្មី និង ទាន់សម័យ​៕

អត្ថបទពេញនិយម