ចេញរូបភាពផ្លូវការ បង្ហាញដង្គុំកាមេរ៉ា Galaxy S11+

  • 2019-12-16 09:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លេច​ធ្លាយ​ថ្មី​​បញ្ចេញ​ដោយ​ Ice Universe បាន​បង្ហាញ​រូបភាព​នៃ​ដង្គុំ​កាមេរ៉ា​ចំនួន ៣ ​គ្រាប់​ជា​លក្ខណៈ​បញ្ឈរ​​នៅ​លើ Galaxy S11+ ដែល​វា​ទំនង​វា​មាន​អម​ដោយ​ភ្លើង LED និង​កាមេរ៉ា​ 3D ToF។

គួរ​ដឹង​ថា​កន្លង​មក​មាន​ការ​អះអាង​ថា​ Galaxy S11+ មាន​​កាមេរ៉ា​នៅ​ខាង​ក្រោយ​រហូត​ដល់ ៥ គ្រាប់ ប៉ុន្តែ​មិន​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​អំពី​មុខងារ​កាមេរ៉ា​ទី ៤ នោះ​ទេ។ វា​អាច​ទៅ​រួច​ថា​គេ​ច្រឡំ​ថា​ Sensor ពីរ​នៃ​ 3D ToF គឺ​ជា​កាមេរ៉ា ២ ផ្សេង​គ្នា។

​​កាមេរ៉ា ToF គឺ​មាន​នូវ​ Transmitter និង Receiver ដែល​ហេតុ​នេះ​ហើយ​ទើប​ Galaxy S10 5G មាន​រន្ធ​នៅ​ខាង​មុខ​ចំនួន ៣​ ត្បិត​ថា​មាន​កាមេរ៉ា​មុខ​ត្រឹម ២ គ្រាប់​ក្ដី គឺ​កាមេរ៉ា Selfie និង​កាមេរ៉ា ToF។ Note10+ ក៏​មាន​ Sensor កាមេរ៉ា ៥ នៅ​ខាង​ក្រោយ​ដែរ ដោយ​មាន​ពីរ​គឺ​ជា​របស់​កាមេរ៉ា​ ToF ​ហើយ​ Galaxy S11+ ទំនង​ជា​មាន​ចំនួន​កាមេរ៉ា​ដូច​គ្នា។

​ខណៈ​ដែល​​ចំនួន​កាមេរ៉ា​មិន​មាន​ការ​ផ្លាស់​ប្ដូរ Galaxy S11 នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ធំ​លើ​ផ្នែក​កាមេរ៉ា។ កាមេរ៉ា​មេ​រំពឹង​ថា​មាន​កម្រិត​ ១០៨ MP ហើយ​ Telephoto ទំនង​ជា​អាច​ Zoom បាន​ ៥ ដង (5X)៕

ចុចអាន ៖ ជនជាតិអាមេរិក​មិន​ដល់ ១០ ភាគរយ​ទេ ហ៊ាន​ចាយ​លុយ ១ ពាន់​ដុល្លារ​ទិញ​ស្មាតហ្វូន

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី