លោកបណ្ឌិត​ គីម​ ហ៊ាង ប្រគល់​ថវិកា​ ២០លាន​រៀល ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ U-22​ ព្រឹកមិញ​

  • 2019-12-19 08:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​បណ្ឌិត​ គឹម​ ហៀង​ ព្រឹកមិញ​នេះ​បាន​ប្រគល់​ថវិកា​ចំនួន​ ២០​លាន​រៀល​ហើយ​ដល់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ U-22​ នៅ​ស្នាក់​ការ​ក្រុមហ៊ុន​ KW Cambodia។​

ទិដ្ឋភាពព្រឹកមិញ

សប្បុរសជន​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ថវិកា​បន្តិចបន្តួច​ និង​ជា​ស្ដានចិត្ត​របស់​លោក​ ក្នុង​ការ​រួមចំណែក​អបអរ​ និង​លើក​ទឹកចិត្ត​ដល់​ក្រុម​កីឡាករ​បាល់ទាត់​កម្ពុជា​ U-22​ ដែល​ធ្វើ​បាន​ល្អ​រហូត​ឈ្នះ​ការ​ប្រកួត​ជា​បន្តបន្ទាប់​ ឆ្លងផុត​ការ​ប្រកួត​ក្នុង​ពូល​នៅ​ស៊ីហ្គេម​ ២០១៩​ នេះ។​

អ្នក​ជំនាញ​ខាង​អចលនទ្រព្យ​រូប​នេះ​បន្ត​ថា​ ពិត​ជា​រំភើប​នៅ​ពេល​ឃើញ​ភាព​អស្ចារ្យ​របស់​ក្រុម​បាល់ទាត់​កម្ពុជា​នេះ​ណាស់​ ទើប​ធ្វើ​ឲ្យ​លោក​មិន​អាច​មិន​ឧបត្ថម្ភ​មិន​បាន​ ហើយ​ក៏​បាន​បញ្ជាក់​ទៅ​ក្រុម​កីឡាករ​ទៀត​ថា​ ឲ្យ​ប្រឹងប្រែង​ និង​រក​ភាព​ជោគជ័យ​បន្តបន្ទាប់​ទៀត​មិន​ខ្វះ​ទេ​អ្នក​ជួយ​ឧបត្ថម្ភ។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ លោក​បណ្ឌិត​ គឹម​ ហៀង​ បាន​ប្រកាស​ឧបត្ថម្ភ​ថវិកា​លើក​ទឹក​ចិត្ត​ដល់​ក្រុម​បាល់ទាត់​គោ​ព្រៃ​កម្ពុជា​ U-22​ នេះ​បន្ទាប់​ពី​ក្រុម​ប្រកួត​ឈ្នះ​ និង​ឆ្លងផុត​វគ្គ​ចែក​ពូល​កាល​ពី​អំឡុង​ពេល​ប្រកួត​នៅ​ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ ២០១៩​ ទើប​បញ្ចប់​ថ្មីៗ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​