ចាញ់ Atletico យប់​មិញ Messi ថា​មក​ពី​ Barca បង្ក​កំហុស​កូន​ក្មេង

  • 2020-01-10 11:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi បាន​និយាយ​ក្រោយ​ពី​ការ​ប្រកួត​រវាង​ក្លឹប Barcelona និង​ Atletico Madrid ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន Super Cup អេស្ប៉ាញ​ថា ក្លឹប​របស់​ខ្លួន​តែងតែ​បង្ក​កំហុស​កូន​ក្មេង ហើយ​មិត្ត​រួម​ក្រុម​ត្រូវ​តែ​បង្កើន​សាមគ្គីភាព​ថែម​ទៀត។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " យើង​មាន​កន្លែង​ត្រូវ​ពង្រឹង​ច្រើន​ណាស់ យើង​ដឹង​ថា យើង​កំពុង​ដើរ​ខុស​ពី​គោលដៅ​របស់​យើង។ ឆ្នាំ​នេះ​យើង​ព្យាយាម​ពង្រឹង​ឡើង​វិញ ហើយ​ចៀសវាង​បង្ក​កំហុស​កូនក្មេង​ដូច​ថ្ងៃ​នេះ " ។

Messi បាន​បន្ត​ថា៖ " វា​ពិបាក​ណាស់ ពេល​ដែល​បាត់បង់​ឱកាស​ក្នុង​ការ​ឈ្នះ​ពាន ប៉ុន្តែ​យើង​ត្រូវ​តែ​សម្លឹង​ទៅ​មុខ​ទៀត " ។

ក្លឹប​ Barcelona បាន​ចាញ់ Atletico Madrid ក្នុង​លទ្ធផល​ ៣-២ ដោយ​ក្លឹប​កាតាឡាន់​មួយ​នេះ​ បាន​នាំ​មុខ ២ ទល់​នឹង ១ រហូត​ដល់​នាទី​ទី ៨១៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី