Rodtang បន្តភារកិច្ចចុងខែនេះប៉ះ Yodlekpet ក្រោយការពារខ្សែក្រវាត់បានសម្រេច
- 2020-01-13 07:15:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rodtang បន្តភារកិច្ចចុងខែនេះប៉ះ Yodlekpet ក្រោយការពារខ្សែក្រវាត់បានសម្រេច
ចន្លោះមិនឃើញ
កីឡាករកំពុងឡើងកូដ Rodtang Jitmuangnon នឹងត្រូវប៉ះមិត្តរួមជាតិ Yodlekpet ក្នុងកម្មវិធី Phuket Super Fight Real Muay Thai ដែលរៀបចំក្នុងខេត្តភូកេត នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០។
Rodtang ទើបតែបញ្ចប់ភារកិច្ចការពារខ្សែក្រវាត់ ONE Championship បានសម្រេចជាមួយកីឡាករអង់គ្លេស Jonathan Haggerty កាលពីចុងសប្ដាហ៍កន្លងទៅ។ កីឡាកររហស្សនាម The Iron Man ប្រើពេលតែ៣ទឹកប៉ុណ្ណោះដើម្បីយកជ័យជម្នះ។
នេះជាការឈ្នះ១០ប្រកួតជាប់គ្នារបស់ Rodtang គិតគ្រប់កម្មវិធីមិនថាក្នុងស្រុកឬក្រៅស្រុក។ តាមគម្រោងដែលបានរៀបចំកីឡាករស្ថិតក្នុងក្លឹប Jitmuangnon នឹងបន្តប៉ះសិស្សច្បង Yodlekpet នាចុងខែនេះ។ Yodlekpet ជាកីឡាករលំដាប់ A ក្នុងប្រទេសថៃ និងមានឈ្មោះបោះសំឡេងមុន Rodtang។
Yodlekpet ត្បិតតែមានកម្ពស់ទាប តែធ្លាប់ជួបអស់ហើយកីឡាករខ្ពស់ខ្លាំងៗនៅស្រុកថៃដូចជា Sangmanee, Saeksan ជាដើម។ ប៉ុន្តែ៤ប្រកួតចុងក្រោយ កីឡាករវ័យ២៥ឆ្នាំធ្វើមិនបានល្អឡើយ ពោលចាញ់ដល់ទៅ៣ដង។ ជំនួបរវាង Rodtang និង Yodlekpet ត្រូវគេរំពឹងថានឹងកក្រើក ព្រោះជាកីឡាករដើរបុកដូចគ្នា៕
Yodlekpet ក្រហម