ក្រុមហ៊ុនឧបករណ៍សិច សុខចិត្តបរិច្ចាគលុយលក់បាន ១០០% ជួយភ្លើងឆេះព្រៃនៅអូស្ត្រាលី
- 2020-01-15 07:20:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនឧបករណ៍សិច សុខចិត្តបរិច្ចាគលុយលក់បាន ១០០% ជួយភ្លើងឆេះព្រៃនៅអូស្ត្រាលី
ចន្លោះមិនឃើញ
ក្រុមហ៊ុនលក់ឧបករណ៍សិចមួយមានឈ្មោះថា Geeky Sex Toys ដែលស្ថិតនៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី បានស្ម័គ្រចិត្តបរិច្ចាគលុយ ដែលរកបានពីឧបករណ៍សិចរបស់ខ្លួន ១០០% ដើម្បីជួយដល់ជនរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះព្រៃ នៅអូស្ត្រាលី។
ក្រុមហ៊ុនខាងលើនេះបានបង្ហោះសារលើបណ្តាញសង្គមថា "ប្រទេសរបស់យើងត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃ ហើយយើងត្រូវការជំនួយរបស់អ្នក។ ទិញឧបករណ៍នេះ ប្រាក់ចំណូល ១០០% នឹងត្រូវបរិច្ចាគដោយផ្ទាល់ ដើម្បីជួយក្នុងគ្រោះភ្លើងឆេះព្រៃ”។
គួរឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុននោះរកចំណូលបាន ២២ ០០០ដុល្លារមកហើយ ពីការលក់ឧបករណ៍សិច ដែលមានតម្លៃ ៦៩ដុល្លារ។
យ៉ាងណាមិញ នេះមិនមែនជារឿងចម្លែកនោះទេ ក្នុងការជួយដល់គ្រោះភ្លើងឆេះព្រៃនៅអូស្ត្រាលី។ ជាក់ស្តែង នាពេលថ្មីៗកន្លងទៅនេះ ស្រីស្អាតម្នាក់សុខចិត្តផ្ញើរូបស្រាតឲ្យអ្នកបរិច្ចាគលុយ ជួយភ្លើងឆេះព្រៃខាងលើ ហើយរៃបានរហូតដល់ទៅ ៥សែនដុល្លារឯណោះ៕
ចុចអាន៖ ស្រីស្អាតសុខចិត្តផ្ញើរូបស្រាតឲ្យអ្នកបរិច្ចាគលុយ ជួយភ្លើងឆេះព្រៃនៅអូស្ត្រាលី ពេលនេះរៃបាន៥សែនដុល្លារ