ញាក់សាច់! ចាប់​បាន​ឆ្មា​ក្លាស្សេ ​៦០០​គីឡូក្រាម​ ត្រៀមដឹកយក​ទៅ​ដាក់​តាម​ហាង​នៅវៀតណាម​

  • 2020-01-16 02:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ូលិស​នៅ​វៀតណាម​ភាគ​កណ្តាល​បាន​រឹបអូស​បាន​សាច់​ឆ្មា​៦០០​គីឡូក្រាម​ពី​រថយន្តក្រុង​មួយ​ដែល​ធ្វើដំណើរ​ពី​ភាគ​ខាងត្បូង​មក​ខាងជើង​។​ខ្មោច​ឆ្មា​ទាំង​​នេះ​ត្រូវ​គេ​ដាក់​ក្លាស្សេ​ក្នុង​កេះ​ស្នោ​ចំនួន​៦​។​

​ការចាប់​បាន​សាច់​ឆ្មា​ជាង​នេះ​ធ្វើឡើង​នៅ​ទីប្រជុំជន​មួយ​ក្នុង​ខេត្ត​ហា​ទី​ញ កាលពី​យប់​ថ្ងៃ​ចន្ទ ក្រោយ​ប៉ូលិស​ចរាចរណ៍​ឃាត់​ឆែក​រថយន្តក្រុង ដែល​បាន​ចេញ​​ពី​ខេត្ត​គៀន​យ៉ាង​ភាគខាងត្បូង​។​ ​អ្នកបើកបរ​រថយន្ត​ក្រុង​បាន​ប្រាប់​ប៉ូលិស​ថា ខ្លួន​ទទួលបញ្ញើ​ពី​មនុស្ស​ម្នាក់​អោយ​នាំ​ទំនិញ​ក្នុង​កេះ​ស្នោ​នេះ​ទៅ​អោយ​មនុស្ស​ម្នាក់​នៅ​ខេត្ត​ថា​យ ប៊ីញ ហើយ​​ខ្លួន​មិនដឹង​ថា​ក្នុង​កេះ​ទាំងនេះ​មាន​អ្វី​ទេ​។​ ​ឥឡូវ​ទាំង​ម្ចាស់​រថយន្ត​និង​អ្នកបើក​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ទុក​ដើម្បី​ស៊ើបអង្កេត​បន្ថែម​។​ ​ក្រោម​ច្បាប់​វៀតណាម ពួកគេ​នឹង​ត្រូវ​ស៊ើបអង្កេត​ចំពោះ​ការដឹកជញ្ជូន​ទំនិញ​មិន​ស្គាល់​ប្រភពដើម ហើយ​មិនមាន​ច្បាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់ លក់ និង​ស៊ីសាច់​​ឆ្មា ឬ​ឆ្កែ​ទេ​នៅ​វៀតណាម​។​

​ទោះជា​អាជ្ញាធរ​បាន​ព្យាយាម​អបរំ​កុំអោយ​ប្រជាជន​ស៊ី​សាច់​ឆ្កែ សាច់​ឆ្មា​ក៏​ជំនួញ​និង​ម្ហូប​សាច់​ឆ្មា​សាច់​ឆ្កែ​នៅតែ​ពេញនិយម​នៅ​វៀតណាម​។​ភោជនីយដ្ឋាន​ខ្លះ​​ថែម​ទាំង​ប្រើ​សាច់​ឆ្មា​នាំ​ចូល​មក​ពី​ចិន​ថែម​ទៀត ដោយសារ​ឆ្មា​ក្នុងស្រុក​កាន់តែ​ខ្សត់​៕​

ប្រភព ៖ rasmeinews

អត្ថបទពេញនិយម