ពិព័រណ៍​ការសិក្សាទៅកាន់ចក្រភពអង់គ្លេស ទាក់ទាញ​អ្នកចូលរួម​យ៉ាង​ច្រើនកុះករ!

  • 2020-01-16 02:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​ការសិក្សាទៅកាន់ចក្រភពអង់គ្លេសបានធ្វើឡើងជាលើកទី១២ នៅក្នុងប្រទេសកម្ពុជា ល្អបំផុតសម្រាប់អ្នកដែលធ្លាប់គិតស្រមៃចង់ទៅសិក្សានៅក្រៅប្រទេស។ កម្មវិធីតាំងពិព័រណ៍​នេះ មានគោលដៅបង្កើនការយល់ដឹង ចងភ្ជាប់ និងពង្រឹងទំនាក់ទំនងលើវិស័យអប់រំ រវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។

សូមរំលឹកផងដែរថា នេះគឺជាព្រឹត្តការណ៍ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានសហការរៀបចំឡើងដោយ SpringBard4Education in Cambodia និងស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា។ កម្មវិធីនេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករជាពិសេសសិស្សានុសិស្សដែលកំពុងតែសិក្សាថ្នាក់វិទ្យាល័យរួមទាំងថ្នាក់បរិញ្ញាបត្រ ដើម្បី​បើកឱកាសឲ្យសិស្សានុសិស្ស និងនិស្សិតទាំងអស់ ដែលមានបំណងចង់ទៅសិក្សាបន្តនៅក្រៅប្រទេស បានមកទទួល​យក​​ព័ត៌មាន​ទូទៅទាក់ទង​ទៅនឹងកម្មវិធីសិក្សា ការដាក់ពាក្យចូលរៀន ការស្នើរសុំទិដ្ឋាការសិក្សា ការ​រស់នៅ ការដាក់ពាក្យធ្វើការ ក៏ដូចជាបទពិសោធន៍​​ពីតំណាងសាលាផ្ទាល់ ដែលតែជាសាកលវិទ្យាល័យល្បីៗជាច្រើនប្រចាំចក្រភពអង់គ្លេស។

មិនតែប៉ុណ្ណោះ កម្មវិធីនេះ បើក​ឲ្យ​ចូលរួម​ដោយសេរី ជាពិសេសចំពោះអាណាព្យាបាលដែលមានគម្រោង​ចង់ឲ្យបុត្រធីតារបស់ខ្លួន​ទៅសិក្សាបន្ថែម។ ពិព័រណ៍​ការសិក្សាទៅកាន់ចក្រភពអង់គ្លេសនេះ ធ្វើឡើងនៅចាប់ពីម៉ោង ២រសៀល ដល់ ៦ល្ងាច ​នៅ​សណ្ឋាគារ Sofitel កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

សូមបញ្ជាក់ផងដែរថា SpringBoard4Education Cambodia មានសេវាកម្មរៀបចំឯកសារ ការដាក់ពាក្យសុំចូលរៀន ការស្នើសុំទិដាការ និង ការស្វែងរកកន្លែងស្នាក់ដល់សិស្ស និស្សិត ដែរមានបំណងបន្ដការសិក្សានៅប្រទេសអង់គ្លេស។ រាល់សេវាកម្មទាំងអស់ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ៕

រូបភាព៖ SpringBoard4Education in Cambodia