ពេលដ៏អស្ចារ្យ! តួរឿង "ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង” វិលមកជុំគ្នាទាំងអស់ក្រោយ ១៩ឆ្នាំ
- 2020-01-16 04:11:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលដ៏អស្ចារ្យ! តួរឿង "ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង” វិលមកជុំគ្នាទាំងអស់ក្រោយ ១៩ឆ្នាំ
ចន្លោះមិនឃើញ
អាចនិយាយបានថាជាពេលវេលាដ៏រីករាយ និងជាការជួបជុំដ៏កម្របំផុតសម្រាប់តួសម្ដែងទាំងអស់ក្នុងរឿង «ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង» ក្រោយថតរឿងនេះចប់កាលពី ១៩ឆ្នាំមុន។
វិបសាយព័ត៌មាន Sohu បានផ្សាយឲ្យដឹងថា នៅថ្ងៃទី ១៥ ខែមករា កម្មវិធីមួយរបស់ទូរទស្សន៍ចិន បានពញ្ញាក់អារម្មណ៍អ្នកគ្រប់គ្នាមិនធម្មតា ពេលអញ្ជើញតួសម្ដែងទាំងអស់ក្នុងរឿង «ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង» រឿងភាគដែលល្បីបំផុតកាលពី ១៩ឆ្នាំមុន។ អ្នកទាំងនោះរួមមាន Zhao Wei, Ruby Lin, Leo Ku, Alec Su ក៏ដូចជាតួឪពុកម្ដាយរបស់តួទៀត។ វាពិតជាបានរម្លឹកអ្នកទាំងអស់គ្នា ឲ្យនឹកត្រឡប់ទៅកាលពីជិត ២០ឆ្នាំមុន។
ទស្សនារូបភាពរីករាយដូចខាងក្រោម៖