Messi៖ Ronaldo ជា​គូរ​ប្រកួត​របស់​ខ្ញុំជា​រៀង​រហូត​ ទោះ​កន្លង​ទៅ​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ​

  • 2020-01-16 14:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ Lionel Messi បាន​ប្រាប់​ទៅ​សារព័ត៌មាន​ DAZN នា​ពេល​ថ្មីៗ​នេះ​ថា​ ការ​ប្រកួត​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ Cristiano Ronaldo នឹង​មាន​ជា​រៀង​រហូត​។

Messi បាន​និយាយ​ថា​ ៖ " ការ​ប្រកួត​ប្រជែង​នឹង​ Ronaldo នឹង​មាន​រហូត​ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង​នេះ​បាន​កន្លង​ផុត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​ការ​ប្រកួត​ប្រជែង​ដល់​កម្រិត​នេះ​មិន​ភាព​ងាយ​ស្រួល​ទេ​​ព្រោះ​នេះ​គឺ​ការ​ទាមទារ​ក្លឹប​របស់​ពួក​យើង​ " ។

ខ្សែ​ប្រយុទ្ធ​ Messi បាន​បន្ត​ថា​ ៖ " ការ​ប្រកួត​ប្រជែង​នេះ​នឹង​មាន​ការ​ចងចាំ​ជា​រៀង​រហូត​។​ ការ​ប្រកួត​ប្រជែង​ខាង​បាល់​ទាត់​របស់​យើង​ទាំង​ពីរ​នៅ​តែ​មាន ​តែ​ខាង​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​យើង​ក៏​នៅ​តែ​មាន​ភាព​ល្អ​ធម្មតា​។ ខ្ញុំ​គិត​ថា​ អ្នក​គាំទ្រ​របស់​ Barcelona និង​ Real Madrid ព្រម​ទាំង​អ្នក​ដែល​ចូល​ចិត្ត​បាល់ទាត់​ប្រាកដ​ជា​ចាំ​តាម​ដាន​រឿង​នេះ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​ Messi និង​ ខ្សែ​ប្រយុទ្ធ​ Ronaldo ជា​គូរ​ប្រកួត​ប្រជែង​គ្នា​យូរ​ណាស់​មក​ហើយ​គឺ​ចាប់​តាំង​ពី​ Ronaldo នៅ​លេង​ក្លឹប​ Real Madrid តាំង​ពី​ដំបូង​មក​ម្ល៉េះ​។

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម