ថៃ ជា​ក្រុម​អាស៊ាន​​តែ​មួយ​គត់​ដែល​បាន​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ​ AFC U-23

  • 2020-01-17 03:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ព្រឹត្តិការណ៍ 2020 AFC U-23 Championship បាន​រក​​ក្រុម ដែល​ត្រូវ​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ​ហើយ ក្នុង​នោះ​ថៃ​​​ជា​ក្រុម​មក​ពី​តំបន់​អាស៊ាន​តែ​មួយ​គត់​បាន​ឡើង។

ថៃ​ដែល​​ជា​អ្នក​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ក្នុង​ពូល​ A ឈរ​លេខ​ពីរ ក្រោម​អូស្ត្រាលី​​ដែល​ជា​ក្រុម​កំពូល​តារាង។ ចំណែក​ឯ​វៀតណាម​ជា​ជើង​ឯក​រង​​ចាស់​បាន​ធ្លាក់​បាត់​ទៅ​ហើយ ក្រោយ​ប្រកួត​ទី​៣ ចាញ់​កូរ៉េខាង​ជើង។

សម្រាប់​វគ្គ​៨​ក្រុម​ចុងក្រោយ​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ជួប​គ្នា​ហើយ៖

  • អូស្ត្រាលី vs ស៊ីរី
  • កូរ៉េខាងត្បូង vs ហ្សកដានី
  • អារ៉ាប៊ីសាអ៊ូឌីត vs ថៃ
  • អារ៉ាប់រួម vs អ៊ូបេគីស្ថាន ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី