រំភើបណាស់! ភ្លៀងធ្លាក់បន្ដទៀតនៅអូស្ត្រាលី ធ្វើឲ្យភ្លើងឆេះព្រៃកាន់តែស្បើយជាងមុន (មានវីដេអូ))
- 2020-01-17 03:22:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបណាស់! ភ្លៀងធ្លាក់បន្ដទៀតនៅអូស្ត្រាលី ធ្វើឲ្យភ្លើងឆេះព្រៃកាន់តែស្បើយជាងមុន (មានវីដេអូ))
ចន្លោះមិនឃើញ
ប្រជាជនអូស្ត្រាលីជាច្រើន កំពុងសម្ដែងការសប្បាយចិត្តជាខ្លាំងក្រោយពេលដែលមានភ្លៀងធ្លាក់កាន់តែច្រើនដែលធ្វើឲ្យភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍នៃប្រទេសកាន់តែធូរស្បើយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
ភ្លើងឆេះព្រៃរយៈពេលយូរដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសអូស្រ្តាលី បានឆក់យកអាយុជីវិតមនុស្សចំនួន ២៨ នាក់និងបានសម្លាប់សត្វរាប់ពាន់លានក្បាល។ យោងតាមការិយាល័យឧតុនិយមក្នុងតំបន់ឲ្យដឹងថា នៅរដ្ឋ New South Wales ដែលតំបន់ខ្លះរងគ្រោះភ្លើងឆេះព្រៃដ៏អាក្រក់បំផុត បានទទួលរងទឹកភ្លៀងយ៉ាងច្រើន និងភ្លើងរលត់ភាគច្រើនផងដែរ។ ជាមួយគ្នាដែរ ព្យុះក៏បានជួយបក់បោកផ្សែងអ័ព្ទចេញពីក្រុងម៉ែលប៊ន ដែលរងគ្រោះដោយគុណភាពខ្យល់អាក្រក់បំផុត និងគ្រោះថ្នាក់សម្រាប់ប្រជាជនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ទោះយ៉ាងក៏ដោយ នៅតំបន់មួយចំនួនទៀត មិនទាន់មានភ្លៀងធ្លាក់នៅឡើយទេហើយកំពុងបន្ដរងគ្រោះដោយសារភ្លើងឆេះព្រៃអស់រយៈពេលជាង ៣ខែមកហើយ ខណៈពេលដែលអូស្ត្រាលីទទួលជំនួយពីអ្នកពន្លត់ភ្លើងពីអាមេរិក៕
សូមទស្សនាវីដេអូខាងក្រោម ៖