Pochettino បង្ហើប​ពី​ក្លឹប​ដែល​លោក​អាច​ទៅ​ដឹកនាំ​បន្ទាប់​

  • 2020-01-17 03:27:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mauricio Pochettino បាន​បង្ហើប​ឲ្យ​ដឹង​ថា​លោក​អាច​ទៅ​ដឹកនាំ​ក្លឹប​នៅ​ប្រទេស​អេស្ប៉ាញ​ ឬ​ក៏​នៅ​ Premier League ដដែល​ក្រោម​ហេតុ​ផល​ថា​ក្របខ័ណ្ឌ​ទាំង​ពីរ​ មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក។​

អតីត​អ្នក​ចាត់​ការ​ Tottenham ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​កាល​ពី​ខែ​វិច្ឆិកា​ ជំនួស​ដោយ​ Jose Mourinho។​ Pochettino ត្រូវ​ក្លឹប​យក្ស​មួយ​ចំនួន​ទាក់​ទង​ទៅ​ដឹកនាំ​ក្នុង​នោះ​ Barcelona ក៏​ធ្លាប់​ចង់​បាន​រូប​លោក​ដែរ​ មុន​ពេល​តែងតាំង​ Quique Setien ជំនួស Ernesto Valverde។​​

បុរស​សញ្ជាតិ​អាហ្សង់ទីន​​ក៏​ទំនង​ទៅ​ធ្វើ​ជា​អ្នក​ចាត់​ការ​ Manchester United ក្នុង​ករណី​ Ole Gunnar Solskjaer ទៅ​ក្លឹប​បញ្ឈប់​នៅ​ថ្ងៃ​អនាគត​៕ ​

ប្រភព៖ Express   ប្រែសម្រួល៖ រ័ត្ន