United និង Inter យល់​ព្រម​លើ​តម្លៃ​ខ្លួន Young ហើយ​ត្រឹម​ជាង​១​លាន​ផោន​ប៉ុណ្ណោះ

  • 2020-01-17 04:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​យល់​ព្រម​​​លើ​តម្លៃ​​១,២៨​លាន​ផោន ជាមួយ Inter Milan សម្រាប់​ការ​ទិញ​យក​ខ្សែ​ការពារ Ashley Young។

កីឡាករ​អង់គ្លេស​វ័យ​៣៤​ឆ្នាំ​កន្លង​ទៅ​ធ្លាប់​ប្រាប់ ​United ​អំពី​គោល​បំណង​ផ្លាស់​ទៅ Inter ហើយ​សម្រាប់​៣​ប្រកួត​ចុងក្រោយ​ជាមួយ​បិសាច​ក្រហម​រូប​គេ​មិន​បាន​បង្ហាញ​វត្តមាន​ឡើយ។ តាម​ការ​ឲ្យ​ដឹង Man Utd អាច​នឹង​ទទួល​បាន​ប្រាក់​បន្ថែម​ទៀត ប្រសិន​បើ Young អាច​ជួយ Inter លើក​ពាន Serie A រដូវ​កាល​នេះ។

ប្រសិន​ការ​ផ្ទេរ​កើត​ឡើង​ជា​ផ្លូវការ មាន​ន័យ​ថា Young បាន​ចំណាយ​ពេល​៨​ឆ្នាំ​កន្លះ​​នៅ Old Trafford។ ការ​ពិនិត្យ​​សុខភាព​​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី។ Young ធ្លាប់​បង្ហាញ​ខ្លួន​២៦១​ប្រកួត​ឲ្យ United ហើយ​ទើប​តែ​ឡើង​ជា​ប្រធាន​ក្រុម​នៅ​រដូវ​កាល​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ