រម្លឹកឆ្នាំចាស់នៅ Anfield ក្រុម Liverpool ស៊ុត Man Utd ៣៦ជើងទល់៦
- 2020-01-17 07:36:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រម្លឹកឆ្នាំចាស់នៅ Anfield ក្រុម Liverpool ស៊ុត Man Utd ៣៦ជើងទល់៦
ចន្លោះមិនឃើញ
ជំនួបដ៏ធំ និងជក់ចិត្តនៅ Premier League ដែលគេឲ្យឈ្មោះថា Red War រវាង Liverpool និង Manchester United នឹងធ្វើឡើងនៅថ្ងៃអាទិត្យសប្ដាហ៍នេះវេលាម៉ោង១១:៣០យប់។
កាលពីជើងទីមួយនៅទឹកដី Old Trafford ក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះហើយក៏ជាប្រកួតតែមួយដែរ ដែល Liverpool លេងស្មើនៅលីគកំពូលរដូវកាលនេះ ដោយសារ២០ប្រកួតផ្សេងទៀតពួកគេឈ្នះទាំងអស់។ យ៉ាងណាការប្រកួតនៅទឹកដី Anfield មិនទាន់ដឹងថា United អាចទប់ហង្សក្រហមបានទៀត ឬអាចយកឈ្នះ ឬក៏ចាញ់នោះទេ។
ក្រឡេកមើលរដូវកាលមុនវិញក្រុមលោក Jurgen Klopp បានសម្រុកលើបិសាចក្រហមដូចទឹកបាក់ទំនប់ក្នុងនោះ ស្ថិតិបង្ហាញថាពួកគេស៊ុតសំដៅទី៣៦ជើង ទល់នឹង៦ជើង, ស៊ុតចំគោលដៅ១១ជើង ទល់នឹង២, បាល់ជ្រុង១៣ទល់២ និងឱកាសគ្រប់គ្រងបាល់ ៦៤,៤%ទល់ ៣៥,៦% ហើយលទ្ធផលគឺ Liverpool ៣, United ១៕