ម៉ាស៊ីន​ហ្គេម PS5 ប្រកាស​ឆ្នាំ​នេះ បើ​បាន​រាង​ត្រឹម​ប៉ុណ្ណេះ​ល្មម​ទទួល​យក​បាន​អត់?

  • 2020-01-18 03:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០២០ នេះ ជា​ឆ្នាំ​ដែល​ក្រុមហ៊ុន Sony នឹង​ប្រកាស​បង្ហាញ​ម៉ាស៊ីន​ហ្គេម PlayStation 5 ឬ PS5 បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ឲ្យ​តម្រុយ​ម្តង​កាល​ពី​នៅ​ព្រឹត្តិការណ៍ CES នា​ដើម​ខែ​មករា។

មិន​ទាន់​មាន​រូបរាង​ជាក់លាក់​ណា​មួយ​ដែល​អាច​គួរ​ឲ្យ​ទុក​ចិត្ត​នៅ​ឡើយ ប៉ុន្តែ​គំរូ (Concept) ស្រស់​ស្អាត​ជា​ច្រើន​បាន​បង្ហាញ​ជា​បន្តបន្ទាប់។ ក្នុង​នោះ​យើង​សម្រង់​ចេញ​ Concept មួយ​ពី​គណនី Dan K ដែល​បាន​រចនា​យ៉ាង​ស្រស់ស្អាត​ពី PS5 រំពឹង​បង្ហាញ​ខ្លួន​ពេល​ខាង​មុខ។

មិន​ខុស​ពី​ចចាមអារ៉ាម​មុនៗ​គឺ PS5 របស់ Dan K មាន​តួ​ផ្នែក​កណ្តាល​ជា​ទម្រង់​អក្សរ V ជាប់​ភ្លើង LED ​ពណ៌​ខៀវ ហើយ​មាន​រន្ធ​បញ្ចេញ​ខ្យល់​ការពារ​កម្តៅ​ព័ទ្ធ​ជុំវិញ​ម៉ាស៊ីន។ ខណៈ​ផ្នែក Port ជា​ច្រើន​បាន​បំពាក់​នៅ​ផ្នែក​ខាង​ក្រោយ​។ តើ​អ្នក​យល់​ឃើញ​បែប​ណា​ដែរ​សម្រាប់ Concept មួយ​នេះ?

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា