ថ្ងៃ​ទី​២ Tiger Street Football 2020 ​នៅ​សៀមរាប ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​

  • 2020-01-18 11:51:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត Tiger Street Football 2020 ​នៅ​មណ្ឌល​សៀមរាប ​បាន​បញ្ចប់​ថ្ងៃ​ទី​២​របស់​ខ្លួន​ហើយ ​ដោយ​ប្រកួត​បាន​៨៧​ប្រកួត ​និង​ជម្រុះ​ក្រុម​ចេញ​ជា​ច្រើន ដើម្បី​ត្រៀម​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ស្អែក។

​សម្រាប់​ថ្ងៃ​ទី​២​នេះ​ដែរ ​ឃើញ​ថា​អ្នក​គាំទ្រ​កាន់​តែ​ជក់​ចិត្ត​ជា​ថ្ងៃ​បើក​ឆាក​ទៅ​ទៀត។ ក្រុម​ខ្លាំង​ៗ​ចាប់​ផ្ដើម​ប៉ះ​គ្នា ​ដែល​ធ្វើ​ឱ្យ​អ្នក​ចូល​រួម​ទស្សនា​មិន​អាច​ទប់​អារម្មណ៍​ថា​មិន​ហោ​ឱ្យ​បាន​នោះ​ទេ។ ​មិន​ថា​តែ​អ្នក​គាំទ្រ​កម្ពុជា សូម្បី​តែ​បរទេស​ក៏​មាន​ចូល​រួម​ទស្សនា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​នេះ​ផង​ដែរ ព្រោះ​ថា​ព្រឹត្តិការណ៍ Tiger Street ​នេះ ​ល្បី​ខ្លាំង​មែនទែន។

អ្នក​គាំទ្រ​ម្នាក់ ​បាន​ប្រាប់​ឱ្យ​ក្រុម​ការងារ Sabay ​ដឹង​ថា​លោក​តែងតែ​មក​គាំទ្រ​និង​ទស្សនា​ការ​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ។ ​មូលហេតុ​ដែល​លោក​ចូល​ចិត្ត​មើល ព្រោះ​ការ​ប្រកួត​នេះ ​មាន​ក្រុម​ចូល​រួម​ច្រើន ​ហើយ​ក៏​មាន​មក​ពី​បណ្ដា​ខេត្ត​ផ្សេង​ៗ​ជាប់​ខេត្ត​សៀមរាប​ផង​ដែរ។ ដូច្នេះ​ការ​ប្រកួត​របស់​ពួកគេ ​គឺ​លេង​ដោយ​អស់​ពី​សមត្ថភាព ​មិន​មាន​លាក់លៀម​ទុក​ជើង​អ្វី​ឡើយ។

​មណ្ឌល​ដែល​ពោរពេញ​ដោយ​ការ​គាំទ្រ​នេះ​ដែរ ​នឹង​យក​ក្រុម​រហូត​ដល់​១២​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។ ​ដោយ​ក្រុម​លេខ​១ ​ទទួល​បាន​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២ ​បាន​១ ០០០​ដុល្លារ ​ក្រុម​លេខ​៣ ​បាន​៥០០​ដុល្លារ និង​ក្រុម​លេខ​៤ ​បាន​២០០​ដុល្លារ។

​ការ​ប្រកួត​នៅ​មណ្ឌល​បន្ទាប់​ទៀត​គឺ​មណ្ឌល​ប៉ោយប៉ែត ​ឈប់​ទទួល​ពាក្យ​ ​ថ្ងៃ​ទី​២២ ​ខែ​មករា ​ឆ្នាំ​២០២០ ​និង​ចាប់​ផ្ដើម​ការ​ប្រកួត​នៅ​ថ្ងៃ​ ២៥,២៦ ​ខែ​មករា ​ឆ្នាំ​២០២០។ ​ដោយ​ឡែក​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ប្រាក់រង្វាន់សរុប​៥ម៉ឺនដុល្លា​រ ធ្វើនៅកោះពេជ្រ ​នៅថ្ងៃទី ២៩ កុម្ភៈ ដ​ល់១មីនា​ឆ្នាំ២០២០៕​

អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទថ្មី