Chelsea កំពុង​តែ​ពិភាក្សា​នាំ​ចូល​កីឡាករ​ល្បី​ឈ្មោះ​មាន​បទពិសោធន៍​មួយ​រូប

  • 2020-01-21 13:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ក្លឹប Paris Saint-Germain កាល​ពី​ពេល​ថ្មីៗ​ ដើម្បី​ទាក់ទង​យក​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​ Edison Cavani មក​ចូល​រួម​ជាមួយ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Goal។

សារព័ត៌មាន​កីឡា​បាល់ទាត់​មួយ​នេះ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា គ្រូ​បង្ហាត់​បច្ចេកទេស​របស់​ក្លឹប​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ារីស ដើម្បី​នាំ​ចូល​កីឡាករ​វ័យ ១៧ឆ្នាំ​មួយ​រូប ហើយ​ក៏​ឆ្លៀត​និយាយ​ពី​រឿង​ Cavani ផង​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​ដាក់​សំណើ​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ។

ចំណែក​ឯ​លោក Frank Lampard គ្រូ​បង្គោល​របស់​ក្លឹប​វិញ បាន​ពោល​សរសើរ​ពី​កីឡាករ​រូប​នេះ ហើយ​លោក​ក៏​បាន​លើកឡើង​ថា ក្រុម​កីឡាករ​ក្មេង​ៗ​របស់​លោក​អាច​នឹង​ល្អ​ជាង​នេះ បើ​មាន​ការ​ដឹកនាំ​ពី​កីឡាករ​មាន​បទពិសោធន៍​ដូច Cavani ប៉ុន្តែ​ចំពោះ​រឿង​ផ្ទេរ​ចូល​វិញ លោក​មិន​ផ្ដល់​ចម្លើយ​ច្បាស់​ការ​ទេ។

Cavani កាល​ពី​ពេល​ថ្មីៗ​នេះ មាន​បំណង​ចាកចេញ​ពី​ក្លឹប​ នេះ​បើ​តាម​ការ​ប្រាប់​ពី​លោក​នាយក​ផ្នែក​កីឡាករ​របស់ PSG៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី