Lexus ចេញគំរូឡានថ្មី ត្រូវចិត្តអ្នកចូលចិត្តបើកផ្សងព្រេងម៉ាច់ហ្មង!

  • 2020-01-22 02:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus បានបញ្ចេញគំរូរថយន្តថ្មី ដែលផ្អែកលើម៉ូដែល GX នៅក្នុងកម្មវិធី Montreal Auto Show ក្នុងប្រទេសកាណាដា។

គំរូរថយន្ត Lexus ថ្មីនេះមានឈ្មោះថា Lexus GX Overland Concept ដែលបង្កើតឡើងសម្រាប់អ្នកស្រលាញ់ចូលចិត្ត ការបើកផ្សងព្រេង និង Off-road លើស្ថានភាពផ្លូវលំបាក។

ផ្អែកលើម៉ូដែល GX 460 Executive Package ស៊េរីឆ្នាំ២០២០ គំរូរថយន្ត GX Overland Concept នេះបានបំពាក់យ៉ាន់ និងសម្បកកង់សម្រាប់ Off-road ដ៏រឹងមាំ និងធន់ ក៏ដូចជា ប្រព័ន្ធបូមកែច្នៃដែលមានសមត្ថភាពរឹតតែខ្លាំងទៀតផង។ មិនតែប៉ុណ្ណោះ វាក៏មានអាវក្រោះការពារកាងមុខ-ក្រោយ ចំហៀង ក៏ដូចជាបាតរថយន្តផងដែរ ងាយស្រួលចុះលុកផ្លូវលំបាក ដែលមិនបណ្តាលឲ្យកោសខូចថ្នាំរថយន្ត។

លើសពីនេះទៅទៀត វាក៏មានបំពាក់តង់ និងគ្រែនៅលើដំបូលរថយន្ត ព្រមទាំងសំយ៉ាប សម្រាប់អង្គុយពិចនិចយ៉ាងមានផាសុកភាព មិនណានៅទីណាឡើយ។

ចំណែកឯផ្នែកខាងក្នុងវិញ រឹតតែទំនើបជាងរថយន្ត GX ធម្មតា ដោយមានបំពាក់ពូកស្បែក, ទូរទស្សន៍សម្រាប់អ្នកដំណើរក្រោយ និង ប្រព័ន្ធសំឡេង Mark&Levinson ១៧គ្រាប់ ជាដើម។

គួរឲ្យដឹងថា គំរូរថយន្ត GX Overland Concept បំពាក់ម៉ាស៊ីនសាំងចំណុះ ៤,៦លីត្រ Naturally Aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង ៣០១សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធប៉ុងពីរ 4WD ជាមួយនឹងមុខងារ Active Traction Control។ បច្ចេកវិទ្យាជំនួយការបើកបរ Off-road មានដូចជា Kinetic Dynamic Suspension System, Panoramic View Monitor និង Multi-Terrain Select with 5-Stage Crawl Control ផងដែរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង