Luiz បាន​កាត​ក្រហម​នៅ Stamford Bridge ទាំង​ក្នុង​នាម​ជា​កីឡាករ Chelsea និងArsenal

  • 2020-01-22 12:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ប្រេស៊ីល David Luiz ទទួល​បាន​កាត​ក្រហម​ម្ដង​ទៀត​ហើយ កាល​ពី​យប់​ម្សិលមិញ​នេះ ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Chelsea។

កីឡាករ​រូប​នេះ​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​ទី ២៦ ដោយសារ​ Luiz បាន​បុក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Tammy Abraham ពី​ក្រោយ​ ដើម្បី​បង្អាក់​កុំ​ឲ្យ​ស៊ុត​បញ្ចូល​សំណាញ់​ទី។

នេះ​មិន​មែន​លើក​ទី១​ទេ ដែល Luiz បាន​កាត​ក្រហម​នៅ Stamford Bridge តែ​កីឡាករ​រូប​នេះ​ក៏​ធ្លាប់​បាន​កាត​ក្រហម​កាល​ពី​នៅ​ជា​កីឡាករ​ Chelsea។ នៅ​ពេល​នោះ Luiz បាន​ឈូស​ដណ្ដើម​បាល់​ពី​កីឡាករ Arsenal យ៉ាង​ខ្លាំង​ក្លា៕

ខាង​ក្រោម​នេះ ជា​វីដេអូ​ដែល​ Luiz ទទួល​បាន​កាត​ក្រហម៖

កាល​ពី​នៅ​ជា​កីឡាករ Chelsea៖

ក្នុង​នាម​ជា​កីឡាករ​ Arsenal៖

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី