Ferdinand បន្ទោស Maguire លេង​ឲ្យ​​ល្អ​សម​ជា​ប្រធាន​ក្រុម​តិច​ផង

  • 2020-01-23 03:04:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand បាន​ធ្វើ​ការ​បន្ទោស​លើ​ខ្សែ​ការពារ Harry Maguire របស់ Manchester United ដែល​មិន​អាច​ការពារ​គ្រប់​ដំបូង​របស់ Burnley បាន​នៅ​កីឡដ្ឋាន Old Trafford។

Burnley បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​យក​ឈ្នះ Man Utd​ ២-០ កាល​ពី​យប់​មិញ ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Chris Wood និង Jay Rodriguez។ នេះ​គឺ​ជា​បរាជ័យ​២​ប្រកួត​ជាប់​គ្នា​របស់​ក្រុម​លោក Ole Gunnar Solskjær ដោយ​កាល​ពី​ចុង​សប្ដាហ៍​ទើប​តែ​ចាញ់ Liverpool ២-០។

ទម្រង់​លេង​របស់ United បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រាប់​ពាន់​អ្នក​ដើរ​ចេញ​ពី​ទីលាន​មុន​ការ​ប្រកួត​ចប់ និង​មាន​សំឡេង Boo ជា​ច្រើន​នៅ Old Trafford។ ក្រោយ​ចប់​ការ​ប្រកួត​អ្នក​វិភាគ​កីឡាករ​លោក Ferdinand រិះគន់​ទៅ​លើ​ប្រធាន​ក្រុម​ថ្មី Maguire ដែល​បណ្ដោយ​ឲ្យ Chris Wood អាច​មាន​ឱកាស​ទាត់​ចូល​គ្រាប់​ទី​មួយ។

Ferdinand បាន​និយាយ​ថា Maguire គួរ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ឲ្យ​សម​ជា​ប្រធាន​ក្រុម​បន្តិច​ទៅ។ បាល់​នោះ​គេ​អាច​រារាំង Chris Wood បាន​ តែ​បែរ​ជា​ខកខាន។ បច្ចុប្បន្ន Man Utd កំពុង​ឈរ​លេខ​៥​នៅ​តារាង​ពិន្ទុ Premier League៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី