ខ្លាំង Ronaldo ទាត់​ចូល​ទៀត​ហើយ ១០​ប្រកួត​​ចុងក្រោយរក​បាន​១៣​គ្រាប់

  • 2020-01-23 03:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo រក​បាន​គ្រាប់​ទី​១៣ នៅ​១០​ប្រកួត​ចុងក្រោយ ជួយ Juventus យក​ឈ្នះ Roma ៣-១ បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Coppa Italia។

Ronaldo ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​សេះបង្កង់ មុន​ពេល Bentancur និង Bonucci ជា​អ្នក​រក​គ្រាប់​​បន្ត​បន្ទាប់។ Buffon របស់ Juventus បាន​ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ជា​កាដូ​ជូន Roma។ Juventus នឹង​ត្រូវ​ប៉ះ AC Milan ឬ Torino ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

គិត​ត្រឹម​ឆ្នាំ​២០២០​នេះ Ronaldo រក​បាន​៧​គ្រាប់​ហើយ ហើយ​នេះ​ក៏​ជា​ការ​រក​បាន​គ្រាប់​ដំបូង​ក្នុង​ពាន Coppa Italia ផង​ដែរ។ មាន​ន័យ​ថា​ ពេល​នេះ​អតីត​កីឡាករ​របស់ Real Mdrid រូប​នេះ​អាច​រក​បាន​គ្រាប់​នៅ​១៥​កម្មវិធី​ផ្សេង​គ្នា​ជាមួយ​ក្លឹប​ក្នុង​អាជីព​របស់​គេ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម