iPhone ទុក​ចោល​ សុខ​ៗ​ងងឹត​អេក្រង់ កុំ​ទាន់​អាល​ទៅ​រក​ជាង

  • 2020-01-24 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​រីក​រាល​ដាល​សឹង​គ្រប់​ទិស​ទី។ ដោយឡែក​​បញ្ហា​ផ្សេងៗ​គ្នា​ក៏​រមែង​កើត​មាន​ទៅ​លើ​អ្នក​ប្រើប្រាស់​។

ថ្ងៃ​នេះ Sabay ពាំនាំ​យក​នូវ​ចំណេះ​ដឹង​ថ្មី​មួយ​ទៀត​ ជុំវិញ​បញ្ហា​ទូរសព្ទ iPhone ទុក​ចោល​ សុខៗ​ក៏​ស្រាប់​តែ​ងងឹត​អេក្រង់ ហើយ​មនុស្ស​មួយ​ចំនួន​ ក៏​ច្រើន​តែ​រត់​ទៅ​រក​ជាង​ជួសជុល ផ្ទុយ​ទៅ​វិញ​សម្រាប់​ជាង​ជួស​ជុល​ពេលខ្លះ ទោះ​គាត់​ដឹង​ថា​ជា​បញ្ហា Software ក៏​គាត់​ច្រើន​ទារ​លុយ​ពី​ភ្ញៀវ​ តម្រូវ​ឱ្យ​ជួសជុល​ Hardware ប្ដូរ​អេក្រង់​ទៅ​វិញ​។

ជា​ធម្មតា​បើ iPhone របស់​អ្នក​មិន​ធ្លាប់​ធ្លាក់ ឫ​ចូល​ទឹក ហើយ​សុខៗ​ក៏​ជួប​បញ្ហា​ខាង​លើ ប្រហែល 80% គឺ​មក​ពី​ជាប់ DFU Mode មិន​មែន​បញ្ហា​អេក្រង់ (LCD) របស់​វា​នោះ​ឡើយ។

ជា​ដំណោះស្រាយ ប្រិយមិត្ត​អាច​សាកល្បង​ធ្វើ​ការ​ចុច​ចេញ​ពី DFU Mode ដោយ​ចុច​ប៊ូតុង Home + Power ឱ្យ​ជាប់​ប្រហែល ៧ វិនាទី ​ហើយ​ចុច​ប៊ូតុង Power បើក​ធម្មតា ពេល​ខ្លះ​វា​នឹង​លោត​ចេញ​ Logo Apple មក​វិញ​ធម្មតា​ (សម្រាប់ iPhone 4/5/5s/6/6s)។ រីឯ​ iPhone 7/7 Plus វិធី​ចេញ​ពី DFU Mode សូម​ចុច​ប៊ូតុង​ទម្លាក់​សម្លេង Volume Down + Powerឱ្យ​ជាប់​ប្រហែល​ ៧ វិនាទី ​ហើយ​ចុច​ប៊ូតុង​ Power បើក​ធម្មតា​វិញ​។

សរុប​មកវិញ​បើ​អ្នក​សាកល្បង​វិធី​ខាង​លើ ហើយ​ដំណើរការ​មក​វិញ​ មាន​ន័យ​ថា​អ្នក​ចំណេញ​លុយ​ប្រហែល ៣០-១០០ ដុល្លារ​ ជំនួស​ពី​ការ​ប្ដូរ​អេក្រង់​ ដែល​ជាង​បាន​ប្រាប់។

ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម