ហេតុផលចាក់ដោត ៣ យ៉ាងដែលអ្នកខ្លះទិញកុំព្យូទ័រ Mac តែដំឡើង Windows ប្រើប្រាស់
- 2020-01-27 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលចាក់ដោត ៣ យ៉ាងដែលអ្នកខ្លះទិញកុំព្យូទ័រ Mac តែដំឡើង Windows ប្រើប្រាស់
ចន្លោះមិនឃើញ
អ្នកប្រាកដជាធ្លាប់ឃើញនៅអតិថិជនអ្នកប្រើប្រាស់កុំព្យូទ័រ Mac មួយចំនួន មិនថាតែប្រភេទ Macbook Air ឬ Pro រមែងដំឡើង Windows OS ប្រើជំនួសប្រព័ន្ធ Mac OS។ តើនោះដោយសារកត្តាអ្វី ហេតុអ្វីពួកគេមិនចាយថវិកាទិញកុំព្យូទ័រប្រើ Windows ស្រាប់តែម្តងទៅ?
+ជាទូទៅមានហេតុផល ៣ យ៉ាងដូចខាងក្រោម៖
Windows គាំទ្រ Software ច្រើនជាង
មិនថាតែហ្គេម កម្មវិធី សម្រាប់អ្នកសិក្សាផ្នែកវិស្វកម្ម ស្រាវជ្រាវ ឬស្ថាបត្យកម្ម រមែងគាំទ្រតែលើប្រព័ន្ធ Windows តែប៉ុណ្ណោះ ដោយពេលខ្លះ Mac មានដែរ តែមិនដើរពេញលក្ខណៈឡើយ។
យ៉ាងណាមិញរឿងរ៉ាវនេះទៅថ្ងៃខាងមុខអាចនឹងប្រែប្រួល ព្រោះបច្ចុប្បន្នទីផ្សារ MacOS កំពុងមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយសូម្បីតែកម្មវិធីរបស់ Adobe ឬ Microsoft Office សព្វថ្ងៃអាចគាំទ្រ macOS បានដូចគ្នា តែក៏នៅមានកម្មវិធីច្រើនទៀតត្រូវឲ្យ Developer អភិវឌ្ឍជាបន្តបន្ទាប់។
អ្នកសរសេរកម្មវិធីត្រូវការតេស្តកម្មវិធីនៅលើ Windows
ពេលអភិវឌ្ឍគេហទំព័រឬកម្មវិធីណាមួយ Programmer ទាំងអស់រមែងត្រូវការតេស្តដំណើរការរបស់វានៅលើប្រព័ន្ធ OS សំខាន់ពីររួមមាន macOS និង Windows OS។ មិនចាំបាច់ហត់នឿយក្នុងការប្រើប្រាស់កុំព្យូទ័រពីរផ្សេងគ្នា ដោយអ្នកអាចចែក OS លើកុំព្យូទ័រតែមួយបាន បែបនេះទើបជំរុញឲ្យ Programmer មិនដែលចោលការដំឡើង Windows លើកុំព្យូទ័រ Mac ពួកគេឡើយ។
ជាកុំព្យូទ័រដែលអាចប្រើប្រព័ន្ធ Windows បានល្អបំផុត
ចំណុចខ្លាំងដែលអ្នកប្រើប្រាស់ជាពិសេសអ្នកអង្គុយមុខកុំព្យូទ័រយួររមែងរើសយកផលិតផល Apple ព្រោះដោយសារភាពច្បាស់ត្រជាក់ភ្នែកនៃអេក្រង់ Retina របស់វា សំឡេងលឺច្បាស់ល្អ ទម្ងន់ស្រាល កម្រាស់ស្តើង និងមានថាមពលថ្មកាន់ថែមទៀត។
បើមិនសូវជាខ្វាយខ្វល់ពីតម្លៃ ការប្រើប្រាស់កុំព្យូទ័រ Mac គឺល្អខ្លាំងបំផុត ហើយគ្រប់បណ្តាហាងលក់ទាំងអស់ក៏អាចជួយអ្នកដំឡើង OS ពីរលើ PC តែមួយបានដោយងាយតាមរយៈកម្មវិធី Hackintosh៕
អានអត្ថបទ: