ប្រទេស​ដែល​ឈ្នះ​ពាន​ World Cup ច្រើន​បំផុត​នៅ​ក្នុង​តំបន់​អាមេរិកឡាទីន

  • 2020-01-30 12:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​ World Cup ឬក៏​ពាន​ FIFA World Cup ជា​ការ​ប្រកួត​បាល់​ទាត់​មួយ​ដ៏​ធំ​រយៈ​ពេល​ ៤ឆ្នាំ​ម្ដង​ ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៣០​មក​ម្ល៉េះ​។ នៅ​ក្នុង​ការ​ប្រកួត​នេះ​មាន​ប្រទេស​​ជា​ច្រើន​ ដែល​បាន​ចូល​រួម​ តែ​មិន​សូវ​មាន​ប្រទេស​ជា​ច្រើន​ទេ​បាន​លើក​ពាន​មួយ​នេះ​ទេ ដោយ​មាន​តែ​៨ ប្រទេស​ប៉ុណ្ណោះ​ធ្លាប់​លើក​ពាន​នេះ​ ដែល​ភាគ​ច្រើន​ប្រទេស​មក​ពី​តំបន់​អាមេរិកឡាទីន​ លើក​ពាន​នេះ​បាន​ច្រើន​ដង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។

ខាង​ក្រោម​នេះ​ជា​ប្រទេស​ ដែល​ឈ្នះ​ពាន​ World Cup ច្រើន​បំផុត​នៅ​ក្នុង​តំបន់​អាមេរិកឡាទីន​ ៖

១. ប្រទេស​ប្រេស៊ីល​ ៖ លើក​ពាន​ World Cup បាន​៥ ដង​នៅ​ក្នុង​ឆ្នាំ ១៩៥៨​ ឆ្នាំ ១៩៦២​ ឆ្នាំ ១៩៧០​ ឆ្នាំ ១៩៩៤​និង​ឆ្នាំ ២០០២​។

២. ប្រទេស​​អាហ្សង់ទីន​ ៖ លើក​ពាន​ World Cup បាន​២ ដង​នៅ​ក្នុង​ឆ្នាំ ១៩៧៨និង​ឆ្នាំ ១៩៨៦។

៣. ប្រទេស​អ៊ុយរុយហ្គាយ​ ៖ លោក​ពាន​ World Cup បាន​២ ដង​នៅ​ក្នុង​ឆ្នាំ ១៩៣០​និង​ឆ្នាំ ១៩៥០៕

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ ហ៊ីម រស្មី