របួសជាង ៣ខែ Hazard ហាក់បីដូចជារាងស្គមជាងមុន
- 2020-01-29 10:47:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របួសជាង ៣ខែ Hazard ហាក់បីដូចជារាងស្គមជាងមុន
ចន្លោះមិនឃើញ
ខ្សែស្លាបបែលហ្សិក Eden Hazard កាលពីពេលថ្មីៗនេះ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់យល់ឃើញថា កីឡាកររូបនេះហាក់បីដូចជាស្រកសាច់ជាងមុន ក្រោយពីពេលរបួសកាលពីខែវិច្ឆិកាកន្លងទៅ។
បើតាមវីដេអូមួយបានបង្ហាញថា កីឡាករក្លឹប Real Madrid រូបនេះ មើលទៅដូចជាខិតខំហ្វឹកហាត់កាយសម្បទាខ្លួនយ៉ាងសស្រាក់សស្រាំ បន្ទាប់ពីរងរបួសកែងជើងកាលពីឆ្នាំមុន។
Hazard ធ្លាប់សារភាពខ្លួនឯងថា ខ្លួនបានឡើងជាង ៥គីឡូនៅពេលដែលសម្រាកនៅថ្ងៃវិស្សមកាលរដូវក្ដៅឆ្នាំ២០១៩៕
ខាងក្រោមនេះជាវីដេអូ Hazard ហ្វឹកហាត់កាយសម្បទា៖