ពលរដ្ឋអាមេរិក ១៩៥នាក់ជម្លៀសពីចិន រកឃើញថាគ្មានឆ្លងវីរុស តែត្រូវនៅដោយឡែកមួយរយៈ

  • 2020-01-31 06:57:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ធ្វើ​តេស្ដ​ជា​បឋម​បង្ហាញ​ថា ពលរដ្ឋ​អាមេរិក ១៩៥​នាក់ដែល​ត្រូវ​បាន​ជម្លៀស​ពី​ទីក្រុង Wuhan មិន​មាន​ឆ្លង​វីរុស​កូរ៉ូណា​នោះ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​នៅ​មូលដ្ឋាន​ទ័ព​ក្នុង​រដ្ឋ​កាលីហ្វរញ៉ា​មួយ​រយៈ​សិន រង់ចាំ​ការ​វាយ​តម្លៃ​បន្ដ​ទៀត។

យោង​តាម​មន្ត្រី​សុខាភិបាល​អាមេរិក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​ធ្វើ​តេស្ដ​អាច​ធ្វើ​ឡើង​រហូត​ដល់​រយៈ​ពេល ៣​ថ្ងៃ ដើម្បី​ឲ្យ​ប្រាកដ​ថា​ពួកគេ​គ្មាន​ចេញ​រោគ​សញ្ញា និង​មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា។ ប្រភព​ដដែល​បន្ថែម​ថា នេះ​គឺ​ជា​ការ​ប្រុងប្រយ័ត្ន​ដ៏​សម​ស្រប​មួយ​ដើម្បី​ការ​ពារ​ប្រជាជន និង​សហគមន៍​របស់​អាមេរិក។ មកទល់ពេលនេះ CDC អាមេរិក កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​ជំងឺ​បន្ដ​ទៀត​ដើម្បី​សិក្សា​ឲ្យ​កាន់​តែ​ច្បាស់​ពី​វីរុស​កូរ៉ូណា និង​វិធី​ទប់​ទល់។

បើ​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​នេះ នៅ​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ប្រជាជន​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន ៥​ករណី ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​កើនដល់​ជាង ២០០​នាក់ និង​ជិត ១ម៉ឺន​នាក់​ឆ្លង​វីរុស​ក្នុង​ប្រទេស​ចិន៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន