Haaland ខកខាន​រក​គ្រាប់​បាល់​ ក្រោយ​លេង ៩០នាទី​បាន​ដំបូង

  • 2020-02-09 01:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ន័រវែស​ Erling Braut Haaland ខកខាន​រក​គ្រាប់​បាល់​ជា​លើក​ដំបូង ក្រោយ​បាន​លេង​ពេញ​ ៩០​នាទី​ឲ្យ​ក្លឹប Borussia Dortmund។

ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Bayer Leverkusen កីឡាករ​រូប​នេះ បាន​ត្រឹម​តែ​ស៊ុត ២ជើង​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​ត្រូវ​គោលដៅ​តែ​មួយ​ជើង​ទេ។

លើស​ពី​នេះ​ទៅ​ទៀត ក្លឹប​ Dortmund បាន​ចាញ់​ក្លឹប​ Leverkusen ក្នុង​លទ្ធផល ៤ ទល់​នឹង ៣ ដែល​ធ្វើ​ឲ្យ Dortmund ឈរ​លេខ ៣នៃ​តារាង Bundesliga ដោយ​មាន ៣៩ពិន្ទុ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Haaland លេង​បាន ៥ប្រកួត ដោយ​រក​បាន ៨គ្រាប់ ដោយ​ក្នុង​នោះ​គេ​ស៊ុត​ចូល ៤ប្រកួត​ជាប់ៗ​គ្នា៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី