កាយវិការ​មួយចំនួនរបស់បុរសក្រោយពីរួមភេទ បង្ហាញថា គេស្រឡាញ់នាងខ្លាំង

  • 2020-02-11 23:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានពេលវេលាច្រើនណាស់ដែលអ្នកតែងតែឆ្ងល់ថា តើវាគឺជាសេចក្តីស្រឡាញ់ពិត ឬគ្រាន់តែរួមភេទដើម្បីរំដោះភាពត្រេកត្រអាលខាងផ្លូវភេទទេ? បើសិនជាការស្ទាបអង្អែល និងការថ្នាក់ថ្នមរបស់គាត់នៅតែបន្ត ឬបញ្ជាក់អំពីភាពត្រេកត្រាលនោះ ខ្ញុំអាចឆ្លើយបាន សកម្មភាពទាំងនេះ កើតឡើងដោយសារតែអ័រម៉ូនជំរុញខ្លាំង។ នោះហើយគឺជាមូលហេតុដែលបញ្ជាក់ថា សេចក្តីស្រឡាញ់ឆ្លុះបញ្ជាំងអំពីអាកប្បកិរិយាតិចតួចទាំងនេះឯង។ មែនហើយ យកល្អកុំទាន់យល់ច្រឡំអំពីតិចនិចរួមភេទដូចជា ការថ្នាក់ថ្នម ការអោប ឬថើប ទាំងនេះអី។ បើសិនជាអ្នកសង្កេតឃើញថា ខាងប្រុសធ្វើរឿងដូចខាងក្រោមនេះមែនក្រោយពីរួមភេទរួច មានន័យថា គាត់ជាបុរសដែលល្អដែលអ្នកអាចផ្ញើខ្លួនជាមួយបានហើយ។

រូបភាពប្រភពពី iox.vicinito.com

**គាត់នៅតែថើបអ្នកនៅពេលភ្ញាក់ពីគេង**

ចូរកុំទាន់យល់ច្រឡំអំពីការថើបរបស់គាត់ក្នុងពេលដែលគាត់កំពុងតែមានភាពត្រេកត្រអាលខាងផ្លូវភេទអី។ ប៉ុន្តែ ការថើបដែលមានលក្ខណៈថ្នមៗ ប្រកបដោយតណ្ហា ជាពិសេសក្រោយពីភ្ញាក់ពីគេងមួយស្របករួចនឹងអាចបង្ហាញអំពីរឿងមួយផ្សេងទៅវិញទេ។

ជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយឡើងវិញ

ស្នេហាមិនបានបញ្ចប់ឡើងក្រោយពីរួមភេទរួច។ មនុស្សដែលស្រឡាញ់គ្នាពិតនឹងបន្តងូតទឹកឲ្យដៃគូរខ្លួនក្រោយពីភ្ញាក់ពីគេងរួចដើម្បីសម្អាតខ្លួន និងផ្តល់ភាពស្រស់ស្រាយដល់គេ។ អ្នកខ្លះអាចនឹងទៅផ្ទះបាយដើម្បីឆុងកាហ្វេឲ្យគ្នាញ៉ាំ ឬអាហារពេលព្រឹកថែមទៀតផង។

បន្តការជជែកគ្នាទៀត

បុរសម្នាក់ដែលគ្មានអ្វីនិយាយសោះក្រោយពីរួមភេទរួចមិនអាចចាត់ទុកថាជាមនុស្សគួរឲ្យស្រឡាញ់បានឡើយ។ ការនិយាយគ្នាបន្តក្រោយពីរួមភេទរួចគឺជារឿងសំខាន់ណាស់ដើម្បីជួយឲ្យអារម្មណ៍អ្នកទាំងពីរឈានដល់ទំនាក់ទំនងស្នេហាមួយកម្រិតទៀត។ រឿងនេះមិនមែនតែងតែនិយាយអំពីអារម្មណ៍នៃការរួមភេទទេ តែអាចនឹងមានរឿងផ្សេងៗច្រើនណាស់ដែលអាចនិយាយបានដូចជា បំណងពេលអនាគត ឬការចងចាំកាលពីកុមារភាពជាដើម។

គាត់និយាយសរសើអ្នក

មនុស្សប្រុសដែលមានរឿងនិយាយច្រើនអំពីរាងកាយដែលគេចាប់អារម្មណ៍ប្រាប់អ្នក មានន័យថា គាត់ជាបុរសដែលល្អក្នុងការរួមរសនៅជាមួយគ្នាហើយ។ គាត់ទំនងជាអាចនិយាយសរសើរអំពីរូបភាពដ៏ស្រស់ស្អាតរបស់អ្នកប្រាប់ក្រោយពីរួមភេទរួច ជាពិសេសភាពប៉ឹនប្រសព្វដែលអ្នកមាន។ ចូរចាំថា អ្វីដែលគាត់និយាយ ភាគច្រើនគឺជារឿងពិត៕

ប្រភព៖ Health.com.kh   កែសម្រួលដោយ ៖ ម៉េង សុខសៀន

អត្ថបទពេញនិយម
អត្ថបទថ្មី