Neymar អាច​មក Barcelona វិញ​បាន បើ​ឈប់​ធ្វើ​ខួបកំណើត​នៅ​ប្រេស៊ីល

  • 2020-02-12 03:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​លេចធ្លោ​របស់ PGS Neymar Jr. អាច​វិល​មក​រួម​ក្រុម​ចាស់ Barcelona វិញ​បាន ប៉ុន្តែ​ត្រូវ​ធ្វើ​តាម​លក្ខខណ្ឌ​តឹងរ៉ឹង​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​កម្មវិធី​ខួប​កំណើត​របស់​គេ​នៅ​ប្រេស៊ីល​ផង​ដែរ។ នេះ​បើ​យោង​តាម​លោក Jordi Mestre អតីត​អនុប្រធាន​របស់ Barca។

លោក Mestre បន្ត​ថា៖"ក្នុង​ន័យ​កីឡា គាត់​អាប​មក​វិញ​បាន​​ ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន។ ទី១ PSG ត្រូវ​យល់​ព្រម ទី២ គាត់​ត្រូវ​ដក​ពាក្យ​បណ្ដឹង និង​ត្រូវ​​ទទួល​ស្គាល់​​ថា​គាត់​ជា​អ្នក​ខុស និង​ចុង​ក្រោយ​ត្រូវ​បញ្ឈប់ កម្មវិធី​ខួប​កំណើត​​នៅ​ប្រេស៊ីល​ទាំងអស់"។ ​

ក្លិប Barcelona បាន​ប្ដឹង​​ Neymar ឲ្យ​ផ្ដល់​ប្រាក់​ ៧,៨៣​លាន​អឺរ៉ូ​មក​វិញ​ ​ជា​ប្រាក់​រង្វាន់​សម្រាប់​បន្ត​កុងត្រា​ថ្មី ​រយៈ​ពេល​៥​ឆ្នាំ​ តែ​រូប​គេ​មិន​បាន​នៅ ហើយ​ចាកចេញ​ទៅ Paris St-Germain កាល​ពី​ឆ្នាំ​ ២០១៧​ ក្នុង​តម្លៃ ២៤២លាន​ដុល្លារ។ ជុំវិញ​រឿង​នេះ Neymar ក៏​ប្ដឹង​បក​វិញ លើ​សំណុំ​រឿង​ទឹកប្រាក់​ចំនួន​ ២៦​លាន​អឺរ៉ួ​ ​ជា​ថ្លៃ​ប្រាក់​រង្វាន់​ (Bonus) ដែល​ Barcelona មិន​បាន​បង់​ឲ្យ​រូប​គេ​ក្នុង​កិច្ច​សន្យាកាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៦។

គួរ​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​សំបូរ Free Style ហាក់មិន​សូវ​ចុះសម្រុងនឹងក្លិប PSG ឡើង ហើយ​ចង់​ត្រឡប់​មក Camp Nou វិញ​ពេល​បិទ​រដូវ​កាល​នេះ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​ពី​ Ligue1 យក្ស​របស់​បារាំង មិន​ទាន់​ដឹង​ថា​យ៉ាងណា​នៅ​ឡើយ​នោះ​ទេ៕

អត្ថបទ៖ អ៊ុំ សុភក្តិ