Galaxy Z Flip ចេញលក់នៅប្រទេសជិតកម្ពុជា តម្លៃប្រហែលម៉ូតូមួយគ្រឿង

  • 2020-02-14 01:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី Galaxy Z Flip ប្រកាស​ចេញ​ក្នុង​កម្មវិធី Unpacked បាន​ប៉ុន្មាន​ម៉ោង Samsung បាន​ប្រកាស​ចេញ​ Galaxy Z Flip នេះ​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ ដែល​មាន​ពណ៌​ខ្មៅ និង​ពណ៌​ស្វាយ។

តម្លៃ​នៅ​វៀតណាម​គឺ​​ប្រមាណ ១ ៥៤៦ ដុល្លារ ដែល​នឹង​ចេញ​លក់​ចាប់​ពី​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ។ តម្លៃ​នេះ​គឺ​ធូរ​ជាង Galaxy Fold ដែល​មាន​លក់​តម្លៃ​ប្រមាណ ២ ១៤៧ ដុល្លារ។

Galaxy Z Flip ជា​ទូរសព្ទ​បត់​អេក្រង់​បាន​ដែល​មាន​រាង​តូច​នៅ​ពេល​បត់​ផ្អឹប​ចូល​គ្នា ហើយ​មាន​រាង​ដូច​ជា​ស្មាតហ្វូន​ធម្មតា​នៅ​ពេល​ដែល​លា​ចេញ​អស់។ នៅ​ផ្នែក​ខាង​មុខ​នៃ​ទូរសព្ទ​គឺ​មាន​អេក្រង់​តូច​មួយ ដែល​សម្រាប់​បង្ហាញ​ព័ត៌មានសំខាន់ៗ​នានា និង​អាច​ប្រើ​សម្រាប់​មើល​ពេល​ថត Selfie ផង​ដែរ។

អេក្រង់ AMOLED បត់​បាន​របស់​វា​មាន​ទំហំ ៦,៧ អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ​ ១០៨០ x ២៦៣៦ ភីកសែល។ វា​មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 855+ មាន RAM ទំហំ ៨GB ជា​មួយ​អង្គ​ផ្ទុក ២៥៦GB ប្រភេទ UFS 3.0។ កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រៅ​មាន​ទំហំ ១២MP ជា​មួយ Aperture f/1.8 អម​ដោយ​កាមេរ៉ា​ប្រភេទ Ultra-Wide ទំហំ ១២MP ដែល​មាន Aperture f/2.2។ កាមេរ៉ា​ខាង​ក្នុង​មាន​ទំហំ ១០MP ដែល​មាន​ Aperture f/2.4។ សម្រាប់​ថាមពល​ថ្ម​គឺ ៣៣០០ mAh៕​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង