ឡូយ​ហ្មង! កុល ដាវី មានហាងឆេង​​​ខ្ពស់នា​​ដើម​​​ឆ្នាំ​​២០២០ នេះ

  • 2020-02-17 03:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​​​សម្ដែង​​​ល្បី​​​ឈ្មោះ​​​ម្នាក់ គឺ​​​អ្នកនាង កុល ដាវី កាន់​​​តែ​​​មានភាពមមាញឹក​​​ក្នុង​​​ការ​​​ងារ​​​សិល្បៈ ជា​​​ពិសេស​​​សកម្មភាព​​​ថត​​​រឿង​​​ភាគ​​​ឲ្យ​​​ស្ថានីយ៍​​​ទូរ​ទស្សន៍​​ល្បីៗ​ចំនួន​​៣ ខណៈ​​ដែល​អ្នក​​​ដឹកនាំ​​​រឿង​​ខ្លះ បាន​ត​ម្រូ​វ​​​អ្នក​​​នាង​​​សម្ដែង​​​ស្ទើរ​​​គ្មាន​​​ពេល​​​សម្រាក ដើម្បី​​​ស្រូត​​​ថត​​​ឲ្យ​​​ចប់​យ៉ាងយូរ​​ត្រឹម​​​ខែ​៤​។​

​កុល ដាវី និយាយថា ការ​​​ងារ​​​សិល្បៈ និង​​​ថត​​​រឿង​​​ភាគ​​​បាន​​​សម្រុក​​​ខ្លាំង​​​នៅ​​​ក្នុង​​​ឆ្នាំ​​២០២០ នេះ ប៉ុន្ដែ​​​អ្នក​​​នាង​​​មិន​​​ចេះ​​​នឿយ​​​ណា​យ​​​ក្នុង​​​ក្នុង​​​ការងារ​​​ទាំង​​​នេះ​​​ឡើយ ព្រោះ​​​មាន​​​អ្នក​​​ផ្ដល់​​​កម្លាំង​​​ចិត្ដ។

អ្នកនាង កុល​ ដាវី​៖ " បើ​​​ទោះ​​​បី​​​ជា​​​ខ្ញុំ​​​រ​វល់​​​យ៉ាង​​​ណា​​​ក៏​​​ខ្ញុំ​​​មិន​​​ភ្លេច​​​បង្កើត​​​ភាព​​​ផ្អែម​​​ល្ហែ​ម និង​​​បង្កើត​​​សុភម​ង្គ​ល​​​ក្នុង​​​គ្រួសារ​​​ដែរ​។ ដូច​​​ឥឡូវ​​នេះ ​ខ្ញុំ​​​កំពុងរ​វល់​​​ខ្លាំង​ក្នុង​ការថត​​​រឿង​​​ភាគ​​​ឲ្យ​​​ទូរ​ទស្សន៍​​​ល្បី​​​ៗចំនួន​​​បី​​​របស់​​​កម្ពុជាយើង​"​។​

​បើ​​​តាម​​​អ្នកនាង កុល ដាវី ។ រឿង​​​ភាគ​​​ដែល​​​ថត​​​ស្រប​​​ពេល​​​គ្នា​​​នៅ​​​ដើម​​​ឆ្នាំ​​២០២០ នេះ គឺ​​​មាន​​​រឿង " សង្គ្រាម​​​ម​រតក​" ថត​​​ឲ្យ​​​ស្ថានីយ៍​​​ទូរ​ទស្សន៍​​​ភី អិន អិន រឿង "*** ព្រហ្ម​លិខិត​​​ដុះស្លាប​***" ថត​​​ឲ្យ​​​ស្ថានីយ៍​​​ទូរ​ទស្សន៍​​​ថោ​ន និង​​​រឿង​​​" ចំណត​​​ថ្មី នៃ​​​ស​ភម​ង្គ​ល​​​" ​របស់​​​ស្ថានីយ៍​​​ទូរ​ទស្សន៍​​​ហង្ស​មាស​៕​

អត្ថបទ៖ ជិន សុភ័ក្រ្ត