Man City អាចបាត់បង់ពាន Premier League ឆ្នាំ២០១៤មួយទៀតឲ្យទៅ LFC
- 2020-02-17 03:06:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City អាចបាត់បង់ពាន Premier League ឆ្នាំ២០១៤មួយទៀតឲ្យទៅ LFC
ចន្លោះមិនឃើញ
Manchester City កំពុងមានរឿងចម្រូងចម្រាសក្រោយល្មើសច្បាប់តុល្យភាពហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងររបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA។
ក្រុមមានមូលដ្ឋាននៅទីក្រុងមេនឆេសស្ទ័រ ប្រទេសអង់គ្លេស ត្រូវព្យួរមិនឲ្យលេងពានទ្វីបអឺរ៉ុប២ឆ្នាំក្រោយរងការចោទប្រកាន់ថាបានចាយលុយហួសកម្រិតដើម្បីទិញយកកីឡាករថ្លៃៗលើសចំណូលដែលក្លឹបទទួលបាន ដែលប្រការនេះនាំឲ្យមានការប្រកួតប្រជែងមិនស្មើភាព។
នេះគ្រាន់តែជាការពិន័យរបស់ UEFA ប៉ុណ្ណោះ បច្ចុប្បន្ន City កំពុងប្រឈមមុខនឹងការពិន័យរបស់សហព័ន្ធបាល់ទាត់អង់គ្លេសមួយទៀត ធ្វើឲ្យក្លឹបអាចត្រូវកាត់ពិន្ទុរដូវកាលក្រោយ ឬត្រូវដកហូតពាន Premier League ដែលពួកគេឈ្នះកាលពីឆ្នាំ២០១៤ឲ្យទៅ Liverpool វិញ ជាឆ្នាំដោយក្លឹបរងការសង្ស័យថាបានចាប់ផ្ដើមល្មើសនឹងច្បាប់៕