ចេញបាន ៤ថ្ងៃ Galaxy Z Flip ហោះ​មក​ដល់​ខ្មែរ​តម្លៃ​ជាង ២ពាន់​ដុល្លារ

  • 2020-02-17 06:31:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Galaxy Z Flip បានបង្ហាញ​ខ្លួន​នៅ​លើ​ទីផ្សារ​ប្រទេសកម្ពុជា ក្រោយ​ពេល​ប្រកាស​ចេញ​លក់​នៅ​លើ​ទីផ្សារ​បរទេស​កាល​ពី​ថ្ងៃ​ទី ១៤ ខែកុម្ភ: កន្លង​ទៅ។

ទូរសព្ទ​ដែល​មាន​រាង​តូច​នៅ​ពេល​បត់ Galaxy Z Flip នៅ​ផ្នែក​ខាង​មុខ​នៃ​ទូរសព្ទ​គឺ​មាន​អេក្រង់​តូច​មួយ ដែល​សម្រាប់​បង្ហាញ​ព័ត៌មាន លើ​ស​ពី​នេះ​ក៏​អាច​ប្រើ​សម្រាប់​ថត Selfie ផង​ដែរ។

ត្រឹម ៣ថ្ងៃ​ប៉ណ្ណេះ Galaxy Z Flip បាន​មក​ដល់​ទីផ្សារ​នៅ​តាម​ហាង​នៅ​ខ្មែរ។ តាម​ប្រភព​ពី​ហាង គួង អ៊ី បាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា ២៥៥០ ដុល្លរ សម្រាប់​ទំហំ RAM 8GB និង​អង្គ​ផ្ទុក​ទិន្នន័យ 256GB។​

ទូរសព្ទ​នេះ​ប្រើ​ប្រាស់​អេក្រង់ AMOLED មាន​ទំហំ ៦,៧ អ៊ីញ ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 855+ មាន RAM ទំហំ ៨GB ជា​មួយ​អង្គ​ផ្ទុក ២៥៦GB។ កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រៅ​មាន​ទំហំ ១២MP កាមេរ៉ា​ប្រភេទ Ultra-Wide ទំហំ ១២MP និងកាមេរ៉ា​ខាង​ក្នុង​មាន​ទំហំ ១០MP ដែល​មាន ប្រើ​ប្រាស់​ថាមពល​ថ្ម ៣៣០០ mAh៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម