GM ប្រកាសលក់រោងចក្រ និងឈប់លក់ឡាន Chevrolet នៅថៃ

  • 2020-02-17 06:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន General Motors (GM) បានប្រកាសថា ខ្លួននឹងឈប់លក់រថយន្តម៉ាក Chevrolet នៅក្នុងប្រទេសថៃ ហើយនឹងលក់រោងចក្រក្នុងខេត្ត Rayong របស់ខ្លួន នៅចុងឆ្នាំ២០២០ នេះ។

លោក Andy Dunstan ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារក្រុមហ៊ុន GM បាននិយាយថា “ការប្រើប្រាស់រោងចក្រតិចតួច និងតម្រូវការក្នុងស្រុក ព្រមទាំងការនាំចេញទាប បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មនេះ” ។

ទោះជាយ៉ាងណា GM នឹងនៅតែបន្តគាំទ្រដល់អតិថិជន Chevrolet បច្ចុប្បន្ន សម្រាប់សេវាកម្មលក់, ធានារ៉ាប់រង និងការជួសជុល។

គួរឲ្យដឹងថា GM គ្រោងនឹងលក់រោងចក្រផលិរថយន្តរបស់ខ្លួននៅក្នុងខេត្ត Rayong ទៅឲ្យក្រុមហ៊ុនរថយន្តចិន Great Wall Motors (GWM) នៅចុងឆ្នាំ២០២០ នេះតែម្តង៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង