Galaxy Buds+ ​និង AirPods Pro ​តម្លៃ​ខុស​គ្នា ១០០ ដុល្លារ តើ​ខ្លាំង​ជាង​គ្នា​បែប​ណា​ខ្លះ?

  • 2020-02-18 02:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​ចេញ​ផ្សាយ​ស្មាតហ្វូន​សេរ៊ី S ឆ្នាំ ២០២០ ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung ក៏​បាន​បង្ហាញ​នូវ​កាស​ឥត​ខ្សែ​ជំនាន់​ថ្មី Galaxy Buds+។ ថ្មីៗ​នេះ​គេហទំព័រ Macrumours ក៏​បាន​យក​មក​ធ្វើ​តេស្ត​សាកល្បង​និង​ប្រៀបធៀប​គ្នា​ជាមួយ​គូ​ប្រជែង AirPods និង AirPods Pro របស់​ក្រុមហ៊ុន Apple។

សម្រាប់ Galaxy Buds+ បើ​ធៀប​នឹង​សេរ៊ី​ឆ្នាំ​ទៅ Galaxy Buds រូបរាង​គឺ​សឹង​ដូច​គ្នា​ទាំង​ស្រុង តែ​វា​មាន​បន្ថែម​នូវ​រន្ធ​ស្រូប​សំឡេង Microphone ហើយ​ត្រង់​ផ្នែក​ប្រអប់​សាក​ថ្ម​គឺ​មាន​សភាព​រលោង និង​ទំហំ​តូច​ជាង​មុន​បន្តិច។

ជាង​នេះ​ថាមពល​ថ្ម​របស់​វា​កាន់​បាន​យូរ​ជាង​មុន ដោយ​សាក​មួយ​ពេញ​ម្តង​អាច​ស្តាប់​តន្រ្តី​បាន​ដល់​ទៅ ១១ ម៉ោង រី​ឯ​គុណភាព​សំឡេង​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ធ្វើ​បាន​ល្អ​ជាង​ Galaxy Buds ជំនាន់​ធម្មតា​ផង​ដែរ។

យ៉ាងណាមិញ​បើ​ធៀប​នឹង​គូ​ប្រជែង​គឺ Galaxy Buds+ ពុំ​មាន​មុខងារ​ការពារ​សំឡេង​រំខាន Noise-canceling ដូច​ទៅ​នឹង AirPods Pro ឡើយ ហើយ​បើ​និយាយ​ពី​គុណភាព​សំឡេង​ប្រភព​បាន​បញ្ជាក់​ថា​ក៏​រាង​ស្ទើរ​បន្តិច​បើ​ធៀប​នឹង​កាស​របស់ Apple។

ចំណុច​ដូច​គ្នា​គឺ​សារធាតុ​ជ័រ​ស៊ីលីកូន​ដែល​រុំ​ព័ទ្ធ​ជុំវិញ​តួ​កាស ងាយ​ឲ្យ​អ្នក​ដាក់​ជាប់​ទៅ​នឹង​ត្រចៀក​បាន​ស៊ុប​ល្អ។ មួយ​ផ្សេង​ទៀត​គឺ​មុខងារ​បញ្ជា​ដោយ​ការ​ប៉ះ Touch Control ដែល​អ្នក​អាច​កំណត់​ធ្វើ​ការ​ប៉ះ ដើម្បី​បើកបិទ​ច្រៀង ការ​សារ​ទៅ​បទ​បន្ទាប់​ ឬ​ឲ្យ​ដំណើរការ​ការ​បញ្ជា​ដោយ​សំឡេង​ជា​ដើម។

ត្បិត​មាន​ចំណុច​ខ្លាំង និង​ចំណុច​ដូច​គ្នា ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​តម្លៃ​របស់​វា​ក៏​ខុស​គ្នា​ច្រើន​គួរ​សម ពោល​គឺ តម្លៃ​ទីផ្សារ​ក្រៅ​ស្រុក Galaxy Buds+ ថ្លៃ ១៤៩ ដុល្លារ និង AirPods Pro ​ថ្លៃ ២៤៩ ដុល្លារ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖​

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា