អ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅចិន កើនលើស ១៨០០នាក់ហើយ!

  • 2020-02-18 00:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា (COVID-19) នៅក្នុងប្រទេសចិន បានកើនឡើងលើស ១ ៨០០នាក់ហើយ នៅថ្ងៃអង្គារ ទី០៨ កុម្ភៈ ឆ្នាំ២០២០ នេះ បន្ទាប់ពីមានអ្នកជំងឺ ៩៣នាក់ទៀតបានស្លាប់នៅក្នុងខេត្ត Hubei។

ជាមួយគ្នានេះ គណៈកម្មាធិការសុខាភិបាលខេត្ត Hubei ក៏បានរាយការណ៍ពីករណីថ្មីចំនួន ១ ៨០៧ទៀតដែរ។ ករណីថ្មីនេះបានធ្វើឲ្យចំនួនមនុស្សឆ្លងសរុប ជាង ៧២ ៣០០ នាក់នៅទូទាំងប្រទេសចិន។

គួរឲ្យដឹងថា ករណីឆ្លងភាគច្រើនបានកើតឡើងនៅក្នុងខេត្ត Hubei ដែលផ្ទុះវីរុសនេះដំបូល កាលពីខែធ្នូ ឆ្នាំ២០១៩។ ចំនួនអ្នកស្លាប់នៅថ្ងៃអង្គារនេះ គឺទាបជាងកាលពីថ្ងៃច័ន្ទ ប៉ុន្តែបានធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១ ៨៦៣នាក់៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម