បាយ័ន​បើក​សង្វៀន​ថ្មី​១កម្មវិធី​ទៀត​ហើយ​ សម្រាប់​បំពេញ​បំណង​អ្នក​គាំទ្រ​ប្រដាល់​

  • 2020-02-18 02:22:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​ទូរទស្សន៍​បាយ័ន​ បាន​បើក​សង្វៀន​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ថ្មី១​កម្មវិធី​ទៀត​ហើយ​ «ប្រដាល់​អន្តរជាតិ​ Boostrong»​ ដែល​ប្រកួត​រៀងរាល់​ថ្ងៃ​អាទិត្យ​ ចាប់​ពី​ម៉ោង​ ១២​ថ្ងៃ​ត្រង់​ រហូត​ដល់​ម៉ោង​ ២​កន្លះ ។​

សន្និសីទ​សារព័ត៌មាន​

ទូរទស្សន៍​បាយ័ន​ គិត​ដល់​ពេល​នេះ​គឺ​មាន​៥​កម្មវិធី​ប្រកួត​ហើយ​ ទី១​ កម្មវិធី​ប្រដាល់​ Kubota​ ទី២​ កម្មវិធី​ប្រដាល់​ POPEMES​ ទី៣​ កម្មវិធី​ប្រដាល់​ WURKZ​ ទី៤​ កម្មវិធី​ប្រដាល់​ CARABAO​ និង​ទី៥​ កម្មវិធី​ប្រដាល់​ Boostrong ។​

បើ​តាម​ការ​ឲ្យ​ពី​អ្នក​អធិប្បាយ​កម្មវិធី​ប្រដាល់​ខាង​លើ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​កម្មវិធី​ប្រដាល់​ថ្មី​ Boostrong​ នឹង​បំពេញ​តម្រូវ​ការ​អ្នក​ទស្សនា​បន្ថែម​ទៀត​ ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ​ចុង​សប្ដាហ៍។​ កម្មវិធី​នឹង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​អន្តរជាតិ​ និង​កម្មវិធី​ពិសេសៗ​ជា​បន្តបន្ទាប់​នៅ​ពេល​ខាង​មុខ​នេះ។​

ការ​ប្រកួត​ថ្ងៃ​បើក​ឆាក​សង្វៀនថ្មី

សម្រាប់​ការ​ប្រកួត​ថ្ងៃ​បើក​ឆាក​សង្វៀន​ដំបូង​កាល​រសៀល​ថ្ងៃ​អាទិត្យ​ ទី១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នោះ​រួម​មាន​ ៤គូ​ ក្នុង​នោះ​មាន​មិត្តភាព​អន្តរជាតិ​២គូ​ផង​ដែរ។​ យ៉ាម​ ខេមរា​ ចាញ់​ពិន្ទុ​អ្នក​លេង​គុន​ថៃ​ Kwanjai Site Or​ ខណៈ​មិត្តភាព​១គូ​ទៀត​នោះ​ ចាន់​ ប៊ុនលាភ​ ឈ្នះ​កីឡាករ​ទូគី​ Kerim Morkoc៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម