Apple ថា វីរុសកូរ៉ូណានឹងធ្វើឲ្យចំណូលខ្លួនធ្លាក់ចុះ

  • 2020-02-18 04:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាននិយាយថា ការរអាក់រអួលនៅក្នុងប្រទេសចិន ដែលបណ្តាលមកពីវីរុសកូរ៉ូណា នឹងធ្វើឲ្យបា្រក់ចំណូលខ្លួនធ្លាក់ចុះ ទាបជាងការព្យាការណ៍ទុក។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបាននិយាយថា ការផលិត និងការលក់ត្រូវបានទទួលរងការប៉ះពាល់ ហើយការផ្គត់ផ្គង់ទូរស័ព្ទ iPhone ទូទាំងពិភពលោក នឹងត្រូវបានរារាំងជាបណ្តោះអាសន្ន។

គួរឲ្យដឹងថា Apple គឺជាក្រុមហ៊ុនធំដំបូងគេបង្អស់របស់សហរដ្ឋអាមេរិក ដែលនិយាយថា ការរីករាលដាលនឹងប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ខ្លួន។ Apple បានព្យាករថា ប្រាក់ចំណូលរបស់ខ្លួននឹងកើនឡើងដល់ ៦៧ពាន់លានដុល្លារ។

Apple ក៏បានបន្ថែមទៀតថា ដោយសារតែហាងភាគច្រើននៅក្នុងប្រទេសចិន ត្រូវបានបិទទ្វារ ឬធ្វើការតិចម៉ោងជាងមុន ដូច្នេះផលិត Apple នឹងលក់បានតិចជាងមុន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង