មើលបានដឹងថា The Mask Singer Cambodia សប្ដាហ៍មុន ធ្វើស៊ីសាហាវ!
- 2020-02-18 05:02:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលបានដឹងថា The Mask Singer Cambodia សប្ដាហ៍មុន ធ្វើស៊ីសាហាវ!
ចន្លោះមិនឃើញ
ឈានចូលមកដល់វគ្គ Live Show ពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រសប្តាហ៍ទីមួយ ក្រុមហ៊ុន ហង្សមាស និងម្ចាស់ឧបត្ថម្ភកម្មវិធី The Mask Singer Cambodia ផ្តាច់មុខដោយ OPPO Reno2 F បានធ្វើឲ្យអ្នកគាំទ្រក្នុងស្ទូឌីយ៉ូហង្សមាស ផ្សារទំនើប អីអនម៉ល សែនសុខស៊ីធី អ្នកទស្សនាការផ្សាយផ្ទាល់លើកញ្ចក់ទូរស្សន៍ ហង្សមាស HDTV និងទំព័រហ្វេសប៊ុកផ្លូវការ OPPO រាប់ម៉ីននាក់ រំជួលចិត្ត អួលដើមទ្រូង និយាយលែងចេញ។
ទិដ្ឋភាពនោះ បានកើតមាននៅពេលការបកម៉ាសមុខ ត្រូវបានធ្វើឡើង បង្ហាញមុខមាត់ពិតរបស់បេក្ខជនដែលត្រូវដើរចេញពីកម្មវិធីម្តងៗ ជាពិសេសគឺតារាប្រុសស្រីល្បីៗតែម្តង។ លោក សុខ សុភាព ដែលជាទស្សនិកជននិយមគាំទ្រកម្មវិធី The Mask Singer Cambodia បានឲ្យដឹងថា “ធ្វើស៊ីឡើងសាហាវតែម្តង! តាមពិតរាជនី Unicorn រូបស្រស់ គឺជាអាយដល វី ឌីណែត សោះ! ចឹងតើបានសំឡេងប្រហែល។
ចំណែកឯ យុវតី សោម៉ា ដែលបានទស្សនាកម្មវិធី The Mask Singer Cambodia ផ្ទាល់នៅក្នុង ឌីយ៉ូហង្សមាស ផ្សារទំនើប អីអនម៉ល សែនសុខស៊ីធី កាលពីថ្ងៃទី 02 កុម្ភៈ 2020 បានថ្លែងពីអារម្មណ៍ពិតថា “នាងខ្ញុំស្រឡាំងកាំងតែម្តងនៅពេលដែលឃើញផ្ទាល់ភ្នែកថាអ្នកចម្រៀងកំបាំងមុខសេះប្រយុទ្ធគឺជា អាយដល ឃី សុឃុន។ ខ្ញុំចូលចិត្តកម្មវិធី The Mask Singer Cambodia នេះព្រោះ ទាំងគណៈកម្មការ ពិធីករ និង បេក្ខជនចូលប្រឡង សុទ្ធតែពូកែកំប្លែង ហើយធ្វើឲ្យយើងជាអ្នកទស្សនាមានអារម្មណ៍សប្បាយរីករាយ និងពេលខ្លះសើចឡើងចង់ចុកពោះតែម្តង”។
ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ក៏ដូចជាពីមួយវគ្គទៅមួយវគ្គកាន់តែមានភាពខុសប្លែក និងចម្លែកភ្នែកសម្រាប់អ្នកគាំទ្រជានិច្ច ហើយក៏មានបេក្ខជន បេក្ខនារីជាច្រើននាក់បានបកម៉ាស បង្ហាញមុខមាត់ពិតរបស់ខ្លួនរួចរាល់ផងដែរ ក្រោយទទួលបានសម្លេងផ្ញើសារតិចពីទស្សនិកជន។ អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺ ការបើកមុខ បេក្ខជន និង អាយដល សរុប ៨រូប រួមមាន ពូល A មាន លោកនួន សុធារក្ស និងបេក្ខនារី ប៊ូ ស្ពាប៊ាន ពូល B មាន កញ្ញា វី ឌីណែត និងលោក សាដា ពូល C មាន លោក ឃី សុឃុន និង លោក ង៉ូត សិលា និង ពូល D ដែលមាន លោក វណ្ណ ផល្លី និង កញ្ញា កែវ សុបញ្ញា។
វគ្គ Live Show វគ្គផ្តាច់ព្រ័ត្រ សប្ដាហ៍ទីមួយ នៃកម្មវិធីប្រឡងចម្រៀងដ៏ល្បី បានប្រារព្ធធ្វើកាលថ្ងៃអាទិត្យ ទី 16 កុម្ភៈ 2020 ដោយក្នុងនោះ អ្នកចម្រៀងកំបាំងមុខពូលA គឺជាអ្នកឈ្នះ ដែលអាចបន្តដណ្តើមយកតំណែងជើងឯកចុងក្រោយនៅក្នុងកម្មវិធី The Mask Singer Cambodia គឺ "កំពូលអ្នកគិត" ខណៈឥន្ទ្រីស្ទាវត្រូវបានចាកចេញពីកម្មវិធីនោះមានពិតឈ្មោះពិត ឈុន បាលូ ជា អតីតបេក្ខជន X Factor Cambodia។
ដូច្នេះកុំភ្លេចតាមដានទស្សនាបន្ត ហើយសាកទាយមើលថាតើតារានៅក្នុងដួងចិត្តលោកអ្នកនឹងត្រូវបកម៉ាសបង្ហាញមុខមាត់ពិត រួចដើរចេញពីកម្មវិធី The Mask Singer Cambodia បន្ទាប់ទៀត?
កម្មវិធីប្រឡងចម្រៀងបែប Digital ដោយពាក់របាំងមុខ “The Mask Singer Cambodia” ដែលឧបត្ថម្ភ ផ្តាច់មុខដោយក្រុមហ៊ុនទូរស័ព្ទ OPPO (OPPO Reno2, OPPO Reno2 F កាមេរ៉ា4 Zoom ទៅកាន់ក្តីស្រមៃ) គឺតម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការបិតរបាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និងធ្វើការបង្ហាញសមត្ថភាពពិត សម្លេងពិតរបស់ពួកគេនៅលើឆាកតន្ត្រីដ៏ធំសម្បើមខ្នាតអន្តរជាតិ។
ចំពោះជយលាភីដែលឈ្នះចុងក្រោយបំផុត នឹងទទួលបានទឹកប្រាក់សុទ្ធ 100,000,000រៀល (មួយរយលានរៀល) ស្មើនឹងប្រមាណជា២ម៉ឺន៥ពាន់ដុល្លារអាមេរិក៕