ប្រកួត​សប្ដាហ៍​ទី១​ MOHA HANG​ ស៊ី​ PMU ១៣-១​ ឈរ​កំពូល​តារា​ KW Cambodia League

  • 2020-02-18 06:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើក​ឆាក​ប្រកួត​សប្ដាហ៍​ដំបូង​ នៃ​ពាន​រង្វាន់បាល់ទាត់​ពាក់កណ្ដាល​អាជីព​ KW Cambodia League​ 2020​ សប្ដាហ៍​មុន​នេះ​ក្រុម​ MOHA HANG ALL STAR​ ស៊ី​ក្រុម​ PMU​ រហូត​ដល់​ទៅ​ ១៣-១​ បាន​ឡើង​ឈរ​កំពូល​តារាង។​

ទិដ្ឋភាពការប្រកួត​សប្ដាហ៍ទី១​

សម្រាប់​ពាន​រង្វាន់បាល់ទាត់​ពាក់កណ្ដាល​អាជីព​ KW Cambodia League​ 2020​ រដូវ​កាល​ថ្មី​នេះ​គឺ​ចាប់​ផ្ដើម​ការ​ប្រកួត​សប្ដាហ៍​ទី១​ ដើម្បី​សន្សំ​ពិន្ទុ​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៥​ ខែ​កុម្ភៈ​កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​នេះ។​ ចំពោះ​លទ្ធផល​សប្ដាហ៍​បើក​ឆាក​នេះ​វិញ​ គឺ​ចាញ់​ឈ្នះ​គ្នា​រហូត​មាន​ក្រុម​ខ្លះ​អាច​ស៊ុត​ចូល​ដល់​ទៅ​ ១៣​គ្រាប់​ និង​ខ្លះ​ទៀត​អាច​ស៊ុត​ ៧-៦​គ្រាប់​ក៏​មាន​ដែរ។​

ទិដ្ឋភាពការប្រកួត​សប្ដាហ៍ទី១​

ខាង​ក្រោម​នេះ​ជា​លទ្ធផល​ទាំង​៧គូ​កាល​ពី​ថ្ងៃ​សៅរ៍-​អាទិត្យ​ ទី១៥-១៦ ​កុម្ភៈ​ ២០២០​ នៅ​តារាង​ KMH​ និង​កម្មវិធី​ប្រកួត​ពេញ​មួយ​រដូវ​ការ​តែ​ម្ដង៖​

ការ​ប្រកួត​ពាន​រង្វាន់បាល់ទាត់​ពាក់​កណ្ដាល​អាជីព​​ខាងលើនេះ ​នឹង​ចាប់​ផ្ដើម​សប្ដាហ៍​ទី២​ របស់​ខ្លួន​នៅ​ថ្ងៃ​សៅរ៍-​អាទិត្យ​ ទី២២-២៣ ​កុម្ភៈ​ នេះ​ជា​ថ្មី​នៅ​តារាង​ KMH ។​ ចាំ​មើល​ថា​សប្ដាហ៍​ទី២​នេះ​មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​បាន​ច្រើន​បំផុត​ប៉ុន្មាន​គ្រាប់?​

លទ្ធផលសប្ដាហ៍ទី១
កម្មវិធីប្រកួតទាំងអស់

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម