Lexus បញ្ចុះតម្លៃឡាន LS ជិតមួយម៉ឺនដុល្លារ ចង់អូសទាញអ្នកជិះ BMW និង Audi

  • 2020-02-18 07:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW 7 Series និង Audi A8 គឺ​ជា​រថយន្ត​ Sedan ប្រណីត​ខ្នាត​ធំ​ដែល​ពេញ​និយម​ខ្លាំង​បំផុត​នៅ​សហរដ្ឋអាមេរិក​នា​ពេល​បច្ចុប្បន្ន​នេះ។ ទន្ទឹម​នឹង​នោះ​ក៏​មាន​ Lexus LS មួយ​ដែរ ដែល​វា​ហាក់​ត្រូវ​បាន​គេ​មើល​រំលង។

ដើម្បី​ជា​ការ​អូសទាញ​អតិថិជន​ពី​ម៉ាក​រថយន្ត​ដែល​ជា​គូ​ប្រជែង​នោះ Lexus នៅ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​រថយន្ត​ប្រណីត​ម៉ូដែល LS រហូត​ដល់​រាប់​ពាន់​ដុល្លារ​ឯណោះ។ ពេល​នេះ Lexus បាន​ផ្សព្វផ្សាយ​អំពី​ការ​បញ្ចុះ​តម្លៃ​រថយន្ត​ LS និង LS Hybrid ស៊េរី​ឆ្នាំ ២០១៩ រហូត​ដល់ ៨ ៥០០ ដុល្លារ។

​តាម​រយៈ​ការ​ចុះ​ថ្លៃ​ពិសេស​នេះ រថយន្ត​ Lexus LS ស៊េរី​ឆ្នាំ ២០១៩ ពេល​នេះ​អាច​ទិញ​បាន​ក្នុង​តម្លៃ ​ចាប់​ពី ៦៦ ៩៥០ ដុល្លារ។ ចំណែក​ប្រភេទ Hybrid វិញ​នា​ពេល​នេះ​គឺ​មាន​តម្លៃ​ចាប់​ពី ៧១ ៥១០ ដុល្លារ។

គួរ​ដឹង​ថា​មាន​រថយន្ត Lexus LS មួយ​កម្រិត​គត់​ដែល​​មិន​ទទួល​បាន​បញ្ចុះ​តម្លៃ​នេះ​គឺ Lexus LS Inspiration Series ដែល​នៅ​តែ​មាន​តម្លៃ​ចាប់​ពី ៩៧ ៦៦៥ ដុល្លារ។ បញ្ជាក់​ដែរ​ថា​ការ​បញ្ចុះ​តម្លៃ​នេះ​មាន​ត្រឹម​ថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ ២០២០ ប៉ុណ្ណោះ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី