សង្ស័យ​​ថា​ជា​ប្រភព​នៃ​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា ចិន​កំទេច​លុយ​ក្នុង​តំបន់​ឆ្លង​រោគ​ទាំង​អស់

  • 2020-02-19 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សន្និដ្ឋាន​ថា វីរុស​កូរ៉ូណា​ឆ្លង​តាម​ការ​ជួញ​ដូរ​លុយ​ក្រដាស​នោះ ធនាគារ​ជាតិ​ចិន​បាន​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​ចាប់​ផ្ដើម​កំទេច​លុយ​ក្រដាស​ក្នុង​តំបន់​ឆ្លង​រោគ​ទាំង​អស់។

យោង​តាម​បណ្ដាញ​ព័ត៌មាន South China Morning Post សាខា​ខេត្ត ក្វាង​ចូវ នៃ​ធនាគារ​ជាតិ​ចិន បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​នឹង​ចាប់​ផ្ដើម​កំទេច​លុយ​ក្រដាស​ដែល​ប្រមូល​បាន​ពី​មន្ទីរពេទ្យ ផ្សារ​សត្វ​ព្រៃ និង​លើ​ឡាន​ក្រុង​ទាំង​អស់​ ដើម្បី​ធានា​ថា ការ​ជួញដូរ​ដោយ​ប្រើ​ប្រាក់​សុទ្ធ​នឹង​មាន​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។

កាសែត Caixin កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ បាន​រាយការណ៍​ថា ធនាគារ​សាខា​ក្វាងចូវ និង​កំទេច​ទាំង​លុយ​កាក់ និង​លុយ​ក្រដាស​​តែ​​នៅ​តំបន់​ដែល​មាន​អ្នក​ជំងឺ​ច្រើន​ទាំង​អស់​ប៉ុណ្ណោះ។

សម្រាប់​ធនាគារ​ឯកជន​នៅ​ខេត្ត ត្រូវ​ប្រមូល​លុយក្រដាស​មក​វិញ ហើយ​បែង​ចែក​ជា​ក្រុម និង​សម្លាប់​មេរោគ​ទាំង​អស់ ហើយ​ប្រគល់​ឲ្យ​ធនាគារ​ជាតិ​វិញ។

សកម្មភាព​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម ក្រោយ​ពេលលោក Fan Yifei អគ្គនាយក​រង​ធនាគារ​ជាតិ​ចិន បាន​​បញ្ចេញ​លុយ​ក្រដាស​ចំនួន ៦០០​ពាន់​លាន​យាន់ (៨៥,៦​ពាន់​លាន​ដុល្លារ) ត្រូវ​បាន​ដាក់​ចរាចរណ៍​លើ​ទីផ្សារ​ចាប់​ពី ថ្ងៃ​ទី ១៧ ខែ​មករា​កន្លង​ទៅ ដោយ​លុយ​សុទ្ធ​៤​ពាន់​លាន​យាន់ (៥៧១​លាន​ដុល្លារ) ត្រូវ​បាន​បញ្ជូន​ផ្ទាល់​ទៅ​ទីក្រុង​ Wuhan ដើម្បី​ផ្លាស់​ប្ដូរ​លុយ​ក្រដាស​ថ្មី​ទាំង​អស់៕

ប្រភព៖ dailysabah | news.zing.vn   ប្រែសម្រួល៖ Caramel